ក្មេង​ប្រុស​បច្ចុប្បន្ន​​ឆាប់​វ័យ​ពេញ​កំលោះ​លឿន​ជាង​សម័យ​មុន​ៗ


ក្រុង​ប៊ែរឡាំង: ក្រុម​ស្រាវជ្រាវ បាន​ថ្លែង​ថា ចំពោះ​បុរស​ គម្រប់​វ័យ​១៨​ឆ្នាំ​ហាក់​ដូច​ស្មើ​នឹង​វ័យ​២២​ឆ្នាំ​អំឡុង​ឆ្នាំ​១៨០០​។ ក្រុម​ស្រាវជ្រាវ​បាន​បន្ដ​ថា ក្មេង​ប្រុស​ជំទង់​នឹង​ក្លាយ​ជា​យុវជន​ពេញ​កំលោះ​​​ឆាប់​រហ័ស​ជាង​កាល​ ពី​កំលោះ​សម័យ​មុន​ ដោយ​​សម្គាល់​ឃើញ​ថា តាំង​ពី​ឆ្នាំ​១៧០០​មក​​ក្នុង​មួយ​ទសវត្សរ៍ៗ បុរស​ឈាន​ដល់​ពេញ​វ័យ​គ្រប់​ការ​ប្រមាណ​២​ខែ​កន្លះ ​ឆាប់​ជាង​ពេល​មុន​ ។

ដ្យាក្រាមការវិវត្តន៍ភាពកំលោះ

ដ្យាក្រាមការវិវត្តន៍ភាពកំលោះ

ក្មេងអាយុ១៥ឆ្នាំ មើលទៅដូច១៨ឆ្នាំ

ក្មេងអាយុ១៥ឆ្នាំ មើលទៅដូច១៨ឆ្នាំ

លោក​ ជូស័រ ហ្គោល​ស្តែន (Joshua Goldstein) អ្នក​អត្រានុកូសាស្ត្រ​មក​ពី​ប្រទេស​អាល្លឺម៉ង់​បាន​ពន្យល់​​ថា​៖ «​មូលហេតុ​នៃ​​ការ​វិវត្ដ​ឆាប់​ពេញ​វ័យ​ចំពោះ​បុរស​ ដូចជា​ស្រ្ដី​ដែរ គឺ​អាច​បណ្ដា​មក​ពី​របប​អាហារ​និង​កត្ដា​ជំងឺ​ផ្សេង​ៗ ដែល​កាន់​តែ​ក្លាយ​ជា​ដើម​ចម​សំខាន់​ក្នុង​រឿង​នេះ​»​។

អ្នក​ជំនាញ​បន្ត​ថា នៅ​ពេល​ដែល​ផលិត​ផល​អ័រម៉ូន​បុរស​អំឡុង​ពេញ​វ័យ​កំលោះ​បាន​កើន​ដល់​​កម្រិត​ ខ្ពស់​បំផុត​ ដែល​ទំនង​ជា​ដំណាក់​កាល​មរណៈ​របស់​ក្មេង​ប្រុស​ក៏​ខ្ពស់​ផង​ដែរ​ ពីព្រោះ​ការ​បញ្ចេញ​អ័រម៉ូន​តេស្ដូស្ទើរ៉ុន​ បាន​រុញ​ពួកគេ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

បន្ថែមរបស់ខ្ញុំ៖
កាលពីសម័យមុន អាចរួមភេទនៅអាយុ១៦ ទៅ១៨ឆ្នាំ  ប៉ុន្តែសម័យនេះ ១៣ ទៅ ១៤ឆ្នាំ  ហើយប្រហែលជាសម័យក្រោយៗទៅទៀត អាច ១០ ទៅ ១២ឆ្នាំ នេះហើយជាផ្នែកមួយនៃកំលោះមុនអាយុកាល។
អាចអានចំនេះដឹងបន្ថែមជាភាសាអង់គ្លេស សូមចុច នៅទីនេះ រឺ ទីនេះ

Categories: កុមារា, ក្មេងប្រុស, វិទ្យាសាស្រ្ត, សង្គមរស់នៅ | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: