បុរស​ម្នាក់​យក​អណ្តាត​លិត​ប្រដាប់ភេទ​ក្មេងស្រីត្រូវបានឃុំខ្លួន​


រាជធានីភ្នំពេញៈ បុរស​ម្នាក់​ដែល​បាន​យក​អណ្តាត​មកលេង​ត្រង់​ប្រដាប់ភេទ​របស់​ក្មេងស្រី​ រងគ្រោះ​អាយុ​៧​ឆ្នាំ បាន​ត្រូវ​លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១១ លោក​តែ សំអាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំ ខ្លួន​បុរស​រូបនេះ​ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន​។​
យោងតាម​មាត្រា​៤២​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ ភេទ ឃើញថា បើសិនជា​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​មែន បុរស​រូប នេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​ពី​៥​ឆ្នាំ ទៅ ១០​ឆ្នាំ​។​ បុរស​រូបនេះ​ឈ្មោះ​អ៊ូច វី ហៅ​តា​កង្កែប អាយុ​៤២​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​រ៉ូយ៉ាល់​បា​ឡែ​ស ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បុរសរូបនេះ​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​ មនុស្ស​និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១១ នៅ​ចំណុច​សណ្ឋាគារ​រ៉ូយ៉ាល់​បាឡែ​ស ។​
ការឃាត់ខ្លួន​បុរស​រូបនេះ​បន្ទាប់ពី​សមត្ថកិច្ច​ប៉ូលិស​បានទទួល​ពាក្យបណ្តឹង ​ពី ឪពុកម្តាយ ក្មេងស្រី​រងគ្រោះ​ថា​ឈ្មោះ ​អ៊ូច វី បាន​ប្រព្រឹត្ត​អំពើ​រួមភេទ​មកលើ​កូនស្រី​បស់​ខ្លួន​តាមរយៈ​ការយក​អណ្តាត​ មកលេង​ត្រង់​ប្រដាប់ភេទ​។​
ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួចហើយ ប៉ូលិស​បាន​សុំ​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​ពី​ព្រះរាជអាជ្ញារង រួច​បាន​បន្តទៅ​កាន់​ស​ណ្ឋា​គារ​រ៉ូយ៉ាល់​បា​ឡែ​ស ​ដើម្បី​នាំ​បុរស​រូបនេះ​មក​ការិយាល័យ សាកសួរ​តាមច្បាប់​។​ បន្ទាប់ពី​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​រួចហើយ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១១ ប៉ូលិស បាន​កសាង​សំណុំរឿង​និង​បញ្ជូន​បុរស​រូបនេះ​មក​តុលាការ​ដើម្បី​ចាត់ការ​ តាមច្បាប់​៕

http://ksmc.com.kh/News/NewsDesk.aspx?itemid=4549

Categories: កុមារ, បទល្មើសកុមារ | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: