បុរស​ល្មោភកាម​យក​អណ្តាត​លិ​ត​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​


ខេត្តកណ្តាល​៖​បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​មូលដ្ឋាន​ធ្វើ​ ការឃាត់​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែសីហា​ឆ្នាំ​២០១១​ចាត់កា​តាមច្បាប់​។​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ម្តាយ​ ក្មេងស្រី​អាយុ​៦​ឆ្នាំ​ប្តឹង​ចោទប្រកាន់​បុរស​រូបនេះ​ថា​បានធ្វើ​សកម្មភាព​ យក​អណ្តាត​លិ​ត​ប្រដាប់ភេទ​កូនស្រី​របស់គាត់​កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​ ២០១១​។​
​ហេតុ​ការ​ណ៏​ជនសង្ស័យ​ធ្វើ​សកម្មភាព លើ​ក្មេងស្រី​អាយុ​៦​ឆ្នាំនេះ បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ នៅ​ចំណុច​ស្នាក់ការ​សង្កាត់​ដើម​មៀន ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
​លោក​កេ​ត វ៉ាន់​ថា នាយផ្នែក​នគរ​បាន​យុត្ត​ធ​ម៏​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ស៊ិន សុគន្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​ជាជាង​ចាក់​បេតុង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។ ជនសង្ស័យ​រូបនេះ​មាន​ប្រពន្ធ​និង​មានកូន​ម្នាក់​ថែមទៀត​។​ជននេះ​ត្រូវ បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ពេល​កំពុងធ្វើការ​នៅ​ស្នាក់ការ​សង្កាត់​ ដើម​មៀន​។​ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ច ស វ អាយុ​៦​ឆ្នាំ រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុងភូមិ សង្កាត់ កើតហេតុ​ខាងលើ​។​
ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ជនសង្ស័យ​បាន​ឲ្យ​បងប្រុស​នាង​មួយ​ពាន់​រៀល ទៅ​ទិញ​ទឹកកក​ឈូស​ហើយ​នៅ ពេល ដែល​បងប្រុស​នាង​ដើរទៅ​ទិញ​ទឹកកក​ឈូស​បាត់ ជនសង្ស័យ បាន​បី​នាង​ដាក់ លើ​គ្រែ​នៅ​ចំហៀង​ក្បែរ​ស្នាក់ការ​សង្កាត់​ដើម​មៀន​។​ហើយ​បាន​សោយ​ជើងខោ​នាង ​ឡើងលើ​រួច​ជនសង្ស័យ​បាន​យក​អណ្តាត​ធ្វើ​មកលើ​ប្រដាប់ភេទ​នាង​។​នៅ​ខណៈដែល​ បងប្រុស​របស់​នាង​បាន​ដើ​ត្រឡប់​មកពី​ទិញ​ទឹកកក​ឈូស​វិញ​ទើប​ជនសង្ស័យ​ឈប់​ ធ្វើ​សកម្មភាព​។

http://ksmc.com.kh/

Categories: កុមារ, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: