កាត់”លិង្គ”កូនប្រុស ដោយសារចង់បានកូនស្រី


ស្ដ្រីម្នាក់នៅក្នុងទីក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន ទើបត្រូបបានតុលាការកាត់
អោយជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយសារបានកាត់ប្រដាប់ភេទកូនប្រុសអាយុ ៥ខែ
របស់ខ្លួន ព្រោះតែចង់បានកូនស្រី។

ទំព័រ Jinling កាលពីម្សិលមិញបានចេញផ្សាយថា ស្ដ្រីជាម្ដាយឈ្មោះ Xiao Meng អាយុ ២៣ឆ្នាំ
ឆ្លងទន្លេបានកូនប្រុសម្នាក់(ឈ្មោះ Yaya) កាលពីខែមិនា ឆ្នាំ ២០១១។ ស្វាមី និងម្ដាយក្មេក
របស់ស្ដ្រីនេះប្រាប់ថា បន្ទាប់ពី Yaya ត្រូវបានបង្កើត Xiao Meng តែងរអ៊ូម្នាក់ឯង៖ “ខ្ញុំចង់បាន
កូនស្រី”។

ចំណែកស្វាមីរបស់ស្ដ្រីនេះថ្លែងថា ប្រពន្ធរបស់ខ្លួនតែងវាយ និងច្របាច់កកូនប្រុសនេះ។ ប៉ុន្ដែ
គាត់គិតថា ប្រពន្ធរបស់ខ្លួនប្រហែលជាតូចចិត្ដតិចតួចនៅពេលបង្កើតបានកូនប្រុស ហើយ
ខ្លួនក៏មិនបានចាប់អារម្មណ៍។

កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅ បន្ទាប់ពីបានឮសម្លេងកូនយំ ម្ដាយក្មេករបស់ស្ដ្រីនេះក៏រត់
ចូលទៅក្នុងបន្ទប់ ស្រាបតែបានឃើញប្រដាប់ភេទរបស់ចៅខ្លួន ត្រូវកូនប្រសារយកកន្ដ្រៃកាត់
ដាច់រួចទៅហើយ។

ភ្លាមនោះ ក្មេងប្រុសនេះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុសរងគ្រោះនេះមិនមាន
គ្រោះថា្នក់ដល់ជីវិតនោះទេ គេអាចនោមបានដូចធម្មតា ក្រោយពេលត្រូវបានព្យាបាលនៅ
សៀងហៃ។ ប៉ុន្ដែក្រុមគ្រូពេទ្យនិយាយថា ប្រដាប់ភេទរបស់ក្មេងនេះមិនអាចមានមុខងារដូច
ដើម។

នៅក្នុងតុលាការ Xiao Meng បានទទួលស្គាល់ថា ខ្លួនបានទិញកន្ដ្រៃមួយ និងបានកាត់ដាច់
ប្រដាប់ភេទកូនប្រុសរបស់ខ្លួន ដោយសារតែចង់បានកូនស្រី និងមិនបានដូចបំណង។ ស្វាមី
របស់ស្ដ្រីនេះ និយាយថា Xiao Meng ធ្លាប់បានគិតថា កូនប្រុសគឺជាអម្រែកធ្ងន់ ព្រោះថាពុក
ម្ដាយនឹងត្រូវទិញផ្ទះ និងការប្រពន្ធអោយវា ដូច្នេះក៏បានសម្រេចចិត្តប្រព្រឹតបែបនេះ៕

បកប្រែដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tự tay cắt ‘của quý’ của con trai vì mong có con gái

can read also

Woman cuts son’s penis

Mom cuts son’s penis


Categories: កុមារ, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: