ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​កុមារី​អាយុ​៣​ឆ្នាំ


ខេត្តកណ្ដាល: តាម​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​កុមារី​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែកចាន​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។

កុមារី​ឈ្មោះ ផ ស​ ល​ អាយុ​៣​ឆ្នាំ កំពុង​ដេក​នៅ​ក្នុង​មុង​ជា​មួយ​បង​ស្រី​បង្កើត​របស់​ខ្លួន​ឈ្មោះ ផាន ស្រីពីន អាយុ​៥ឆ្នាំ ដោយ​ឳពុក​ម្ដាយ​មិន​នៅ​ផ្ទះ​។​​ ពេល​នោះ​ជន​សង្ស័យ​ឈ្មោះ ពូន វិបុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​-​ឃុំ​ជា​មួយ​គ្នា​ បាន​ចូល​ទៅ​ចាប់​សម្រាត​ខោ​អាវ​កុមារី​ឈ្មោះ ផ ស​ ល បំរុង​រំលោភ​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ឳពុក​ក៏​មក​ដល់​ផ្ទះ​វិញ ហើយ​ឮ​កូន​ស្រី​ស្រែក​យំ  ក៏​ស្ទុះ​រត់​ចូល​មក​មើល​ឃើញ​កូន​ស្រី​នៅ​ខ្លួន​ទទេ និង​ឃើញ​ជន​សង្ស័យ​កំពុង​ដោះ​ខ្សែ​ក្រវ៉ាត់។​ ពេល​នោះ​ ឳពុក​របស់​កុមារី​ក៏ទាញ​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​សង្ស័យ​បណ្ដាល​ឲ្យ​រង​ របួស​ត្រង់​ចង្កេះ និង​ខ្នង​ ហើយ​ជន​សង្ស័យ​ក៏​​រត់​គេច​ខ្លួន​។

លុះ​ដល់​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ ទើប​ម្ដាយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការ​ដ្ឋាន​នគរបាល​ ស្រុក​ ហើយ​ពេល​នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ចាប់​ខ្លួន​ជន​សង្ស័យ​ភ្លាម​ៗ​តែ​ម្ដង​ ដើម្បី​ចាត់​ការ​ទៅ​តាម​ច្បាប់៕

ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ ១៨៦៤

អានផងដែរ៖
អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី

ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ ប៉ង​រំលោភ​កុមារីអាយុ​៦ឆ្នាំ

ក្មេង​ប្រុសគ្រប់អាយុ​ម្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី ៤ នាក់

Categories: កុមារ, កុមារី, បទល្មើសកុមារ, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: