ឃាត់​ខ្លួន​ជនជាតិ​អូស្ត្រាលីម្នាក់សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​លើ​កុមារា


ខេត្តសៀមរាបៈ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១០ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប សមត្ថកិច្ច​នគរបាល​បាន​ឃាត់​ខ្លួន​ជនជាតិ​អូស្ត្រាលីម្នាក់ ដែល​មាន ឈ្មោះ ដេវីដ ម៉ៃ​ឃើល អាយ​រេស (David Michael Ayres) អាយុ​៣៩​ឆ្នាំកើត​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៧១ កាន់​លិខិត​ឆ្លងដែន​លេខ E1036752ក្រោយពី​ការ​ស៊ើបអង្កេត​លើ​រូប​ជន​នេះ ដោយ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​លើ​កុមារ នៅ​ខេត្ត​សៀមរាប ។

សមត្ថកិច្ច​បាន​បំភ្លឺ​បន្ថែមថា នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១០ នគរបាល​សហព័ន្ធ​អូស្ត្រាលី បាន​ទទួល​ពត៌មាន​ពី​អង្គការ Action Pour Les Enfants (APLE) ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ដែល​បាន​ស្នាក់​នៅ​ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​សង្ស័យ​ថា បាន​រំលោភ​ បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​ដែល​មាន​អាយុ​១៣​ឆ្នាំ ។ អង្គការ APLE  បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​បុរស​នោះ ដែល​រួម​មាន​ការ​ស៊ើបការណ៍​ខាង​ក្រៅ និង​ជួប​និយាយ​ផ្ទាល់​ជាមួយ ក្មេង​ប្រុស​ អាយុ​១៣​ឆ្នាំ​នោះ ។

ជា​លទ្ធផល​ក្រោយ​ពី​ការ​ស៊ើបអង្កេត​បាន​ដឹងថា បុរស​នោះ ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ នៅ​ខេត្ត​សៀមរាប GTZ ហើយ​ក៏បាន​ស្គាល់​អាស័យដ្ឋាន​របស់​ជន​នោះ​ផងដែរ ។ ក្មេង​ប្រុស​ អាយុ​១៣​ឆ្នាំ​នោះ បាន​ប្រាប់ថា បុរស​នោះ​បាន​រំលោភ​ បំពាន​ផ្លូវ​ភេទ​លើ​ខ្លួន​ចំនួន​ពីរ​ដង នៅ​ផ្ទះ​ដែល​បុរស​នោះ​ស្នាក់​នៅ នៅ​ពេល​នោះ​មាន​ការ​បង្ហាញ​នូវ​រូបភាព​អាសអាភាស​របស់​កុមារ​ដល់​ខ្លួន​ផង​ ដែរ ។ ក្មេង​ប្រុស​នោះ គ្រាន់​តែ​ស្គាល់​ឈ្មោះ​បុរស​នោះ​ថា ដេវីដ “Mr. David” ។ ក្រៅ​​ពីនេះ ក្រោយ​ពី​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​រូបភាព​ខ្សែវីដេអូ​អាសអាភាស ចំនួន​១១៤​ខ្សែវីដេអូ ក្នុង​នោះ​មាន​រូបភាព​ខ្សែវីដេអូ​អាសអាភាស​កុមារ​ជាច្រើន​ផងដែរ ។

អត្ថបទដែលសរសេរដូចគ្នាដែរ

ប្រភព​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​កំពុង​ធ្វើ​ការ​ងារ​ជួយ​កុមារ នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់ កាល​ពី​២​ថ្ងៃ​មុន​នេះ ដោយ​សង្ស័យ​ថា បុរស​ជន​ជាតិ​អូស្ត្រាលី​នោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​រួម​ភេទ​ ជា​មួយ​កុមារ​ខ្មែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​បារាំង​អាក់​ស្យុង​ពួរ​ឡឺ​អង់​ ហ្វង់ (Action pour Les Enfants) ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ ដេវីដ ម៉ៃ​ឃើល អាយ​រេស (David Michael Ayres) អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​នៃ​ប្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ចាប់​ ខ្លួន​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែ​ធ្នូ បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។

លោក សំលាង សិលា នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​មាន​ ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ធ្នូ​ថា ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​នោះ​បន្ទាប់​អង្គការ​របស់​ លោក​បាន​ធ្វើ​ការ​តាម​ដាន​សកម្មភាព​ជា​ច្រើន​ខែ ទាក់​ទិន​និង​ការ​ស្វែង​រក​កុមារ​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​រួម​ភេទ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា គេ​បាន​ឃើញ​វត្តមាន​បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​នោះ​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​នេះ ហើយ​ជា​ញឹក​ញាប់​គេ​បាន​ឃើញ​បុរស​ម្នាក់​នោះ តែង​ទាក់​ទង​កុមារ​ខ្មែរ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប ដោយ​លួង​លោម​ដើម្បី​រួម​ភេទ ប៉ុន្តែ​ប្រហែល​ជា​គាត់​បាន​ដឹង​អំពី​ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្ម​ភាព​របស់ ​គាត់ ទើប​គាត់​មាន​គម្រោង​ចាក​ចេញ ហើយ​ក៏​មាន​ការ​ចាប់​ខ្លួន​នៅ​ប្រលាន​យន្ត​ហោះ​តែ​ម្ដង។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​នោះ​ទៅ​ដល់​ដៃ​ តុលាការ​ខេត្ត​សៀមរាប​ហើយ។ ទោះ​យ៉ាង​ណា លោក សុខ កែវ​បណ្ឌិត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​គេ​ដឹង​ថា ជា​អ្នក​កាន់​សំណុំ​រឿង​នោះ មិន​បាន​ធ្វើ​ការ​អធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា​កំពុង​ជាប់​រវល់​សវនាការ៕

ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ ។

អានផងដែរ៖
ចាប់ជនជាតិអង់គ្លេសម្នាក់ ទិញពេស្យាចារកុមារ

អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី

ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ ប៉ង​រំលោភ​កុមារីអាយុ​៦ឆ្នាំ

Categories: កុមារ, កុមារា, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , , , , | មតិ 2

Post navigation

2 thoughts on “ឃាត់​ខ្លួន​ជនជាតិ​អូស្ត្រាលីម្នាក់សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​លើ​កុមារា

  1. ហាហាហា ! ឃើញសុទ្ធតាហឿងរំលោភតាហ្មង…!

    • ម្ចាស់ប្លក់ដាក់ករណីរំលោភ តែម្ចាស់ប្លក់មិនដែលរំលោភនរណាទេ មានតែគេព្រមដោយស្មោះស្មគ្រ ព្រមដោយអឹមអៀន ជួនកាលគេឲ្យដៃដែរ😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: