បង​ថ្លៃ​រំលោភ​ប្អូន​ថ្លៃ​អាយុ​១៤​ឆ្នាំ​បាន​សំរេច​០៣​លើក


ខេត្តកោះកុងៈ នៅ​ថ្ងៃទី​២៣ ខែ​វិចិ្ឆកា ឆ្នាំ​២០១០ មាន​ករណី​រំលោភ​ សេព​សន្ថវៈ​កើត​ឡើង​នៅ​ភូមិ៤​ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ដែល​បង្ក​ឡើង​ដោយ​បងថ្លៃ​វ័យ​​២២​ឆ្នាំ មក​លើ​កុមារី​ជា​​អនីតិជន​មាន​អាយុ​ត្រឹម​១៤​ឆ្នាំ ។

ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ ការិយាល័យ​កណ្តាល​យុតិ្តធម៌​បាន​ចុះ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ ណូ ហ៊ុយសាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម រស់​នៅ​ភូមិ-សង្កាត់​ខាង​លើ មុខរបរ​នេសាទ ពី​បទ​រំលោភ​សេព​សន្ថវៈ​ទៅលើ​ជន​រងគ្រោះ​ឈ្មោះ លី ចិន្តា អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ។ យោង​តាម​បណ្តឹង​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​ខាង​លើ​បាន​លួងលោម​រំលោភ​មក​លើ ​ខ្លួន (​ជន​រងគ្រោះ​) សំរេច​ចំនួន​០៣​លើក  លើក​ទី​០១​ នៅ​ថ្ងៃ​មិន​ចាំ ខែ​០២ ឆ្នាំ​២០១០ វេលា​ម៉ោង​០៤​ទៀបភ្លឺ នៅ​ផ្ទះ​ជនសង្ស័យ ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក បូទុមសាគរ  លើក​ទី​០២ និង​ទី​០៣ នៅ​ផ្ទះ​របស់​ខ្លួន   (​ជន​រងគ្រោះ​)  ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ។

ករណី​ខាងលើ​នេះ កំលាំង​ការិយាល័យ​ជំនាញ​បាន​បំពេញ​សំណុំ​រឿង បញ្ជូន​ទៅ​តុលាការ ។

ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ៧៣៩

Categories: កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: