ជនល្មើសសម្លាប់ រំលោភកាលពី​ថ្ងៃ​ទី​២២/១១/២០១០ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន


ឧក្រិដ្ឋជនរំលោភនិងសំលាប់ក្មេង

ឧក្រិដ្ឋជនរំលោភនិងសំលាប់ក្មេង

ខេត្តពោធិសាត់៖ អនុវត្តតាមបទ​បញ្ជា​របស់​លោក​ស្នងការ​ នគរបាល​ខេត្ត​ពោធិសាត់ និង​គណៈបញ្ជាការ​​ឯកភាព​​​ក្រុង​ពោធិសាត់ ជនសង្ស័យ​មា្នក់ ឈ្មោះញា  កំសត់ ភេទប្រុស អាយុ២៥ឆាំ្ន រស់នៅ​ភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិសាត់ ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ​និង​កំលាំង​នគរបាល​ក្រុង​ពោធិសាត់ ​សហការជាមួយ កំលាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌ កំរិតធ្ងន់ ​នៃ​ស្នងការដា្ឋននគរបាលខេត្តពោធិសាត់ កំលាំងនគរបាលស្រុកកណ្ដៀង និង កងរាជ អាវុធហត្ថ​ក្រុងពោធិសាត់។ ចាប់ឃាតខ្លូននៅវេលា  ម៉ោង១២និង៣០នាទីថ្ងៃទី២៧ ខែវិច្ចកា ឆាំ្ន២០១០ នៅលើផ្ទះរបស់ឈ្មោះ មូ ខុំ មា្ដយជនសង្ស័យ ស្ថិតក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្ដៀងខេត្តពោធិសាត់ ពីបទឃាតកម្មទៅលើកុមារាឆៃ សុខហឿនអាយុ១១ឆាំ្ននិងរំលោភ សេពសន្ថវ​លើកុមារីឆៃ​ សុខហៀក អាយុ១៣ឆាំ្ន​ កាលពីថៃ្ងទី២២ វិច្ចិកា ឆាំ្ន២០១០ កន្លងទៅនេះ។

លោកវរសេនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិសាត់បានបា្រប់គេហទំព័រនគរ​បាលជាតិថា ក្រោយពីមានអំពើឃាតកម្ម និង រំលោភសេពសន្ថវទៅលើកុមារា កុមារីខាងលើ​នេះ ជាបងប្អូនង្កើត​និងគា្នកាលពីថៃ្ងទី២២ ខែវិច្ចិកា ឆាំ្ន២០១០ ចន្លោះម៉ោង៤ ទៅ ម៉ោង៥ល្ងាច នៅ ត្រង់ចំណុចប្រឡាយ វាលស្រែខាងក្រោយផ្ទះជនរងគ្រោះចំងាយប្រហែល ៥០០ ម៉ែត្រ ស្ថិត​ក្នុង​​ភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់​ កន្លងមកនោះ ។ សមត្ថកិច្ចធ្វើការ​ស្រាវ​ជ្រាវកំណត់បាននូវមុខសញ្ញាជនសង្ស័យ​ ហើយបាន​ទំនាក់ទំនងនូវគ្រប់មូលដ្ឋាន ខេត្ត.​ក្រុង  ស្រុក ព្រមទាំងច្រកទ្វារព្រំដែនកម្ពុជា ថៃ   ដើម្បីស្វែងចាប់ខ្លួនជនសង្ស័យ រហូតដល់   ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១០ មុខសញ្ញាបានវិលចូលក្នុងមូលដ្ឋានវិញទើបសមត្ថកិច្ចព័ទ្ធ​ចាប់បានតែម្តង គឺមាន​រយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ហើយបាននាំខ្លួនជនសង្ស័យអោយទៅចង្អុលបង្ហាញ​ភស្តុតាង ដល់កន្លែងកើតហេតុ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញា កំសត់​ បានសារភាពថា ខ្លួនគេ​ពិត​ជាបានអារកសំលាប់កុមារាឈ្មោះឆៃ សុខហឿនជាមុន ទើបចាប់រំលោភកុមារីឈ្មោះឆៃ សុខ ហៀកជាក្រោយ រូចយកទៅកប់ក្នុងភក់វាលស្រែ ដើម្បីបំបិទមាត់ ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ញា កំសត់ នេះ ត្រូវបានសមត្ថកិច្ចបង្ករសុំណុំរឿងបញ្ញូន​ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់​ ៕

អានផងដែរ៖
ចាប់រំលោភបងស្រីរូចហើយទើបសំលាប់ប្អូនប្រុស​ជា​ក្រោយ

Categories: កុមារ, កុមារា, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: