ឪពុក​​ចាប់​​រំលោភ​​កូន​​ចុង​ អាយុ​​៨ឆ្នាំ


ខេត្តកណ្ដាល កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ១១និង០០នាទី នៅ​ភូមិ​ព្រែកតាកូវ ឃុំ​ព្រែកតាកូវ ស្រុក​ខ្សាច់កណ្តាល ឪពុក​ចុង​ចិត្ត​អប្រិយ​ម្នាក់ បាន​ចាប់​រំលោភ​ កូន​ស្រី អាយុ​៨ឆ្នាំ នៅ​ក្នុង​ខណៈពេល​ដែល​ខ្លួន​បាន​ផឹក​ស្រា​ស្រវឹង ហើយ​បាន​បបួល​កូន​របស់​ខ្លួន​ទៅ​ងូត​ទឹក នៅ​ចំណុច​ទំនប់តាមៀវ ស្ថិត​នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​សង្ស័យ ​ឈ្មោះ មិន សាវុធ ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជា​ឪពុកចុង មុខរបរ ជាងកាត់ដេរ រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​​ខាងលើ បាន​ផឹក​ស្រា​ស្រវឹង ហើយ​បបួស​កុមារី ឈ្មោះ អ.ស.ណ អាយុ ​៨ឆ្នាំ ទៅ​មុជ​ទឹក ​នៅ​ចំណុច​ទំនប់តាមៀវ ស្ថិត​នៅ​ភូមិ-ឃុំ​កើតហេតុ ។ ក្រោយ​ពេល​ងូត​ទឹក​រួច ជនសង្ស័យ​បាន​នាំ​កូន​ស្រី​ត្រឡប់​មក​ផ្ទះវិញ លុះ​មក​ដល់​ខាង​ជើង​ទំនប់​ចំហៀង​ខាងលិច​​មាន​ព្រៃ​ល្បះ ជន​នេះ​បាន​ចាប់​ផ្ដួល​កុមារី​​ ហើយ​ស្រាត​ខោ​ជន​រងគ្រោះ ចាប់​រំលោភ​រហូត​បាន​សម្រេច ព្រម​ទាំង​បាន​គំរាម​ថា កុំ​ឲ្យ​ប្រាប់​ម្ដាយ បើ​ហ៊ាន​ប្រាប់​ខ្លួន​នឹង​សម្លាប់​ចោល ​។

សមត្ថកិច្ច​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ទៀតថា នៅថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ១១និង០០នាទី ឈ្មោះ អឿន គឹម ហឿន ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ បាន​ប្រើ​កូន​ឲ្យ​ទៅ​ហៅ​ឪពុក​មក​ហូប​បាយ​ តែ​កូន​មិន​ទៅ ហើយ​ម្ដាយ​ខឹង​ក៏វាយ​កូន​ស្រី ស្រប​ពេល​ជាមួយ​គ្នា​នោះ កូន​ក៏បាន​ប្រាប់​ម្ដាយ​ថា ឈ្មោះ មិន សាវុធ បាន​ចាប់​រំលោភ​ ខ្លួន​បាន​ចំនួន ៣លើក រួច​មកហើយ ។ ម្ដាយ​ជន​រងគ្រោះ​ក៏បាន​​មក​ប្ដឹង​សមត្ថកិច្ច ឲ្យ​ជួយ​ធ្វើ​អន្តរាគម​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ​នៅ​វេលាម៉ោង ១៦និង០០នាទី ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី ។

ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ​ន១៦៣១

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: