ឃាត់​ខ្លួន​បុរស​ម្នាក់​ពី​បទ​លួង​លោម​កុមារី​អាយុ​១៣​ឆ្នាំ ក្នុង​បំណង​​រំលោភ


ខេត្តកណ្ដាល: សមត្ថកិច្ច​ខេត្ត​កណ្ដាល​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ពីបទ​លួង​លោម​កុមារី​អាយុ​១៣​ឆ្នាំ បម្រុង​រំលោភ​ នៅ​វេលា​ម៉ោង​៨.០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់​ពី​បទ​លួង ​លោម​កុមារី​អាយុ​១៣​ឆ្នាំ ដោយ​បោក​បញ្ឆោត​ក្នុង​បំណង​​បម្រុង​រំលោភ ដោយ​ប្រើ​ល្បិច​ហៅ​កុមារី​ឲ្យ​ទៅ​ក្រោយ​ផ្ទះ​ រួច​យក​ខ្សែ​ចេក​មក​វាស់​ទំហំ​ខ្លួន​កុមារី ហើយ​ប្រាប់​ថា​ ខ្លួន​មាន​បំណង​ទិញ​រ៉ូប​ឲ្យ​កូន​ស្រី​នៅ​ឯ​ស្រុក​កំណើត​។

តាម​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​បានឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១​ វេលា​ម៉ោង​២០.០០​នាទី កុមារី​ឈ្មោះ ស គ ស អាយុ​១៣​ឆ្នាំ ជា​សិស្ស រស់​នៅ​ភូមិ​-សង្កាត់​កើត​ហេតុ​ និង​ប្អូន​​ប្រុស​បាន​នាំ​គ្នា​ដើរ​ទៅ​ដល់់​មុខ​ផ្ទះ​បុរស​ឈ្មោះ ផូ ភន អាយុ​៣៥​ឆ្នាំ ​ជា​កម្មករ​សំណង់ រស់​នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ក៏បាន​ស្រែក​ហៅ​កូន​ជន​សង្ស័យ​ដើម្បី​ទៅ​មើល​ទូរ​ទស្សន៍​នៅ​ផ្ទះ​អ្នក​ជិត​ ខាង​ពេល​នោះ​ជន​សង្ស័យ​បាន​ឲ្យ​ប្រាក់​២០០​រៀល ទៅ​ប្អូន​ប្រុស​កុមារី​រង​គ្រោះ​ដើម្បី​ទិញ​បារី​ឲ្យ​ខ្លួន​ ព្រម​ទាំង​ហៅ​កុមារី​ឲ្យ​ទៅ​ក្រោយ​ផ្ទះ រួច​យក​ខ្សែ​ចេក​មក​វាស់​ទំហំ​ខ្លួន​​​កុមារី ហើយ​ប្រាប់​ថា​ខ្លួន​មាន​បំណង​ទិញ​រ៉ូប​ឲ្យ​កូន​ស្រី​នៅ​ឯ​ស្រុក​កំណើត​។ លុះ​វាស់​ដល់​ចង្កេះ​ ក៏​សម្រាត​ខោ​ហើយ​លិត​ប្រដាប់​ភេទ​កុមារី ស្រប​ពេល​ជា​មួយ​គ្នា​នោះ ជន​រង​គ្រោះ​ក៏​ខំ​រើ​បម្រះ​រហូត​រួច​ខ្លួន​ហើយ​រត់​ទៅ​សម្ងំ​ដេក​ ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​ឡើយ។​ រហូត​ដល់​វេលា​ម៉ោង​៨.០០​នាទី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ទើប​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ដឹង ភ្លាម​ៗ​នោះ ឪពុក​ម្ដាយ​កុមារី បាន​មក​ប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍ន​គរបាល​រដ្ឋបាល​ព្រែក​ហូរ ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​៕

ឯកសាររបស់ អគ្គស្នងការនរគបាលជាតិ លេខ ២១៥៤

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: