ចាប់រំលោភបងស្រីរូចហើយទើបសំលាប់ប្អូនប្រុស​ជា​ក្រោយ


ខេត្តពោធិសាត់៖ ជនរងគ្រោះ២នាក់ជាបងប្អូនបង្កើតនិងគា្ន មា្នក់ប្រុស ម្នាក់ស្រី ត្រូវបានជនមិនសា្គល់​ចាប់រំលោភសេពសន្ថវបានសំរេចរូចហើយ​ទើបចាក់សំលាប់​ប្អូនប្រុស​ជាក្រោយ​ ដើម្បី​​​​បំបិតមាត់។

លោកវរសេនីយ៍ត្រី ស៊ឹង សុភ័ក្រ្ត នាយការិយាល័យ​នគរបាល​​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់ បានឲ្យដឹងថា​ហេតុការ​ខាងលើនេះ​កើតឡើងនៅវេលា​ម៉ោង៦និង០០នាទី លា្ងចថៃ្ងទី​២២ ខែវិច្ចិកា ឆ្នាំ២០១០ នៅត្រង់​ចំណុច​ប្រលាយវាលស្រែ​ខាងក្រោយផ្ទះ​ជនរងគ្រោះ  ចំងាយប្រហែល​៥០០ម ស្ថិតក្នុងភូមិ​ដង្គារ សង្កាត់ផ្ទះ​ព្រៃ  ក្រុង​ពោធិសាត់ ខេត្តពោធិសាត់។ ជនរងគ្រោះមាន​ឈ្មោះទី១.​ឆៃ សុខ ហឿន ភេទប្រុស អាយុ១១ឆ្នាំ(សា្លប់នៅ​និងកន្លែង​កើតហេតុ) ទី២.ឈ្មោះ ឆៃ សុខហៀត ភេទស្រី អាយុ១៣ឆ្នាំ ត្រូវបានជន​មិនសា្គល់​មុខ​ចាប់​រំលោភបាន​សំរេចហើយ យកទៅកប់​ក្នុងភគ់ ជនរងគ្រោះ ទាំង ២នាក់ រស់នៅភូមិ ឃុំ កើតហេតុ។

តាមសំដីម្ដាយរបស់ជនរងគ្រោះឈ្មោះ ប៊ូ ម៉ៅ អាយុ៥១ឆ្នាំ បានបា្រប់  គេហទំព័រ​នគរបាល​ជាតិ​ថា មុនពេលកើតហេតុ​វេលាម៉ោង​ប្រហែល ៣រសៀល   កូនរបស់គាត់ទាំង​​ពីរនាក់ បាននាំគា​្នទៅរាវខ្ចង ខ្ចៅនៅឯ​ប្រលាយវាលស្រែ​ខាងក្រោយផ្ទះ  រហូតដល់ម៉ោង  ប្រហែល ៥ល្ងាច មិនឃើញកូន​ត្រឡប់មក​ផ្ទះគាត់ក៍រត់​បណ្ដើរ​ស្រែកហៅរកកូន​បណ្ដើរ ស្រាប់តែឭ​ស្នូរសំលេងកូន​ដង្ហើយហៅគាត់​ក៍រត់សំដៅទៅ​កន្លែងនោះប្រទះ​ឃើញកូនវា ​ចេញពីក្នុងស្រូវ​ទាំងខ្លូនអាក្រាត​មុខមាត់ប្រឡាក់​តែសុទ្ធភគ់ ចំណែកកូនប្រុស​បានដេកសា្លប់​នៅក្បែរភ្លឺស្រែ ចំងាយពីគ្នា​ប្រហែល៣០ម គាត់ក៍ស្រែក​​​ឆោឡោឲ្យញ្ញាតិ​មិត្ត​ជូយនាំកូន​យកមកផ្ទះ​ចំណែក ឯកូនស្រី​បានបញ្ជូនទៅកាន់​​មន្ទីរពេទ្យខេត្ត​ពោធិសាត់ ឥឡូវនេះបាន​ឆ្លងផុតពី​គ្រោះថា្នក់​ហើយ។

តាមការពិនិត្យជាក់ស្ដែងរបស់​ការិយាល័យជំនាញ  ​ កុមារ​រ​រា​រងគ្រោះត្រូវបាន​ជនមិន សា្គល់មុខអារកនិង​កាំបិតជាច្រើន​កន្លែងបណ្ដាល​ឲ្យស្លាប់ ​​​​​ចំណែកឯកុមារី​ត្រូវចាប់រំលោភ រហូតដល់​បានសំរេច។

តាមការសន្និដ្ផានរបស់សម្ថកិច្ចក្នុងករណីខាង​លើនេះគឺ  ជនមិនសា្គល់​មុខបានចាប់រំលោភ​កុមាររីហើយ  ទើបសំលាប់​ប្អូនជាក្រោយ​ដើម្បីបំបិតមាត់។

លោក​ឧត្តមសេនីយ៍ត្រី ​សារុន ចាន់ធី ស្នងការនគរបាលខេត្ត​ពោធិសាត់ បានបញ្ជាក់ ប្រាប់​គេហទំព័រនគរបាលជាតិថា ​​ចំពោះករណី​នេះយើង​កំណត់បាន​មុនសញ្ញាហើយ ប៉ុន្តែ ជនល្មើសបាន​រត់គេចខ្លួន សម្ថកិច្ចកំពុង​ធ្វើការស្រាវជ្រាវ។

ឯកសាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ៧៣២

Categories: កុមារា, កុមារី, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , | មតិ​មួយ​

Post navigation

One thought on “ចាប់រំលោភបងស្រីរូចហើយទើបសំលាប់ប្អូនប្រុស​ជា​ក្រោយ

  1. Pingback: ជនល្មើសសម្លាប់ រំលោភកាលពី​ថ្ងៃ​ទី​២២/១១/២០១០ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន « ក្មេងអានាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: