តា​ចាស់​អាយុ​៦៥​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ


ខេត្ត​សៀម​រាប៖ តាម​សេច​ក្តី​រាយ​ការណ៍​ពី​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សូទ្រ បាន​ឲ្យ​ដឹង​ថា នៅ​ថៃ្ង​ទី​១៦​ ខែ​មេសា ឆ្នាំ​២០១១   វេលា​ម៉ោង​១៩​និង​៤០​នាទី មាន​ករណី​រំលោភ​សេព​សន្ថវៈ លើ​អនី​តិជន​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប​។

លោក​វរៈ​សេនីយ៍​ត្រី ទេព ចាន់ណា អធិការ​នគរ​បាល​ស្រុក​សូទ្រ​និគម បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​ដែល​មាន​ឈ្មោះ ចៅ ស៊ត់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​បេង ឃុំ​ដាន​រុន​ បាន​ហៅ​ជន​រង​គ្រោះ ដែល​មាន​ឈ្មោះ​កាត់ ឌ. ណ ភេទ​ស្រី អាយុ​១២​ឆ្នាំ​ ដែល​កំពុង​នៅ​ឈរ​មើល​គេរាំ​បាស ដើម្បី​មក​ស៊ី​មី​ស្រុះ​ នៅ​លើ​ផ្ទះ​របស់​ឈ្មោះ​ហៅ​កាត់ «ច. ល» ដែល​ម្ចាស់​មិន​នៅ​ផ្ទះ​ពេល​ស៊ីមី​ស្រុះ​រួច​ ជន​សង្ស័យ​ក៏​បាន​ចាប់​ជន​រង​គ្រោះ​អោប​ថើប និង​លូក​ប្រដាប់​ភេទ ដោយ​និយាយ​ថា​កុំ​ប្រាប់​គេ​ ចាំ​តា​អោយ​លុយ ៥០០​រៀល ក្រោយ​មក​ក៏​ចាប់​ស្រាត​ខោ ជន​រង​គ្រោះ​ដល់​ត្រឹម​ជង្គង់​ ហើយ​រំលោភ​ រហូត​បាន​សំរេច​ តែ​មិន​បាន​ចូល​ទេ​។  ក្រោយ​មក​ទើប​ដឹង​ដល់​បង​ប្អូន​ជិត​ខាង​ ដែល​គេ​សង្ស័យ​ទើប​ហៅ​ជន​រង​គ្រោះ​សួរ ក៏​ដឹង​រឿង​ពិត​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​មាន​ចំណាត់​ការ​តាម​នីតិ​វិធី​ច្បាប់៕

ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ ២៩៨៤

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , | មតិ​មួយ​

Post navigation

One thought on “តា​ចាស់​អាយុ​៦៥​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ

  1. Pingback: មន្រ្តី​យាម​គុគ​រំលោភ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ « ក្មេងអានាចារ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: