ចាប់​កុមារី​អាយុ​១៣​ឆ្នាំ​មា្នក់​ដេក​ក្រោម​ផ្ទះ​យក​ទៅ​រំលោភ​បាន​សំរេច


ពោធិសាត់៖ សព្វ​ថ្ងៃ​ទោះ​បី​ច្បាប់​បាន​ដាក់​ស្ថាន​ទម្ងន់​ទោស​ជា​បទ​ឧក្រិដ្ឋ​ លើ​ជន​ប្រព្រិត្ត​អំពើ​រំលោភ​ សេពសន្ថវៈ​លើ​កុមារ​និង​ស្ត្រី​នោះ​ក៍​ដោយ​  តែ​ជន​អគតិ​មូយ​ចំនូន​ នៅ​តែ​ហ៊ាន​ប្រព្រិត្ត​អំពើ​អសីល​ធម៍​ទៅ​លើ​ជន​រងគ្រោះ​យ៉ាង​ព្រៃ​ផ្សៃ​ បំផុត​ ដោយ​មិន​ភ័យ​ខ្លាច​ចំពោះ​មុខ​ច្បាប់​។ ដូច​យ៉ាង​ករណី​រំលោភ​សេព​សន្ថវៈ​​មួយ លើ​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់​ នៅ​ស្រុក​ភ្នំ​ក្រវ៉ាញ​ថ្មីៗ​នេះ​។

លោក​ពេជ្រ ​សុភាព អធិការ​នគបាល​ស្រុក​ភ្នំក្រវ៉ាញ​ បាន​ប្រាប់​គេហទំព័រ​នគរបាល​ជាតិ​ថា​ករណី​​រំលោភ​ខាង​លើ​នេះ កើត​ឡើង​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១១​ នៅ​ចំណុច​មុល ក្នុង​ភូមិ​​ក្សេតបូរី ឃុំ​សន្រ្ទែ ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិសាត់​។ កុមារី​ជន​រង​គ្រោះ​ឈ្មោះ ឡ ស ល អាយុ​១៣​ឆ្នាំ​ រស់​នៅ​ភូមិ ឃុំ​កើត​ហេតុ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ ចាប់​ឪប​នាង​ដែល​កំពុង​ដេក​លង់​លក់​ម្នាក់​ឯង​   នៅ​ក្រោម​ផ្ទះ​របស់​ខ្លូន​រួច​ចាប់​យក​ទៅ​រំលោភ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ចំងាយ​ប្រហែល​១៥​ម​ រហូត​បាន​សំរេច​  ហើយ​ ជន​ល្មើស​រត់​គេច​ខ្លូន​។

តាម​សំដី​កុមារី​រង​គ្រោះបាន​រៀប​រាប់​ថា​ នៅ​ថ្ងៃ​នោះ​ខ្លូន​នៅ​ផ្ទះ​តែ​មា្នក់​ឯង​ ម្ដាយ​ចេញ​ទៅ​លក់​នុំ ចំណែក​ឪពុក​ចូល​ព្រៃ​កាប់​ឈើ​រយៈ​២-​៣​ថ្ងៃ​ហើយ​ នាង​បាន​ដេក​លក់​នៅ​ក្រោម​ផ្ទះ​ ស្រាប់​មា​នបុរស​មា្នក់​មិន​ស្គាល់​មុខ​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ចាប់​ឪប​នាង​យក​ទៅ​រំលោភ​ ខាង​ក្រោយ​ផ្ទះ​។ ពេល​នោះ​ នាង​ភិត​ភ័យ​ខ្លាំង​ ខំ​ស្រែក​រើ​បំរាស់​តែ​ត្រូវ​បុរស​នោះ​វាយ​បណ្ដាល​ឲ្យ​សន្លប់​។ ពេល​ដឹង​ខ្លូន​ឡើង​ ឃើញ​រាង​កាយ​អាក្រាត​ នាង​ស្រែក​ហៅ​បង​ប្អូន​ញាតិ​មិត្ត​ឲ្យ​ជួយ​សង្រ្គោះ​ ដោយ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ស្រុក​ភ្នំក្រវ៉ាញ​។ ឥឡូវ​នេះ ជិវិត​កុមារី​រង​គ្រោះ​នោះ​រូច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ​។

លោក​វរៈសេនីយ៍​ត្រី​ពេជ្រ សុភាព បាន​បញ្ជាក់​ថា​ ចំពោះ​ករណី​នេះ សមត្ថកិច្ច​យើង​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​ ដើម្បី​ចាប់​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​ តាម​បញ្ជា​ម៉ឹងម៉ាត់​របស់​លោក​ឧត្តសេនីយ៍​ត្រី សារុន ចាន់ធី ស្នងការ​នគរបាល​ខេត្តពោធិ​សាត់​៕

ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ ២៣៤១

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: