ក្មេងប្រុស​អាយុ​​១៧ឆ្នាំ ​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ


ខេត្តកំពង់ធំៈ ក្មេង​ប្រុស​ល្មោភ​កាម​ឈ្មោះ សោម វិបុល អាយុ ១៧ឆ្នាំ បាន​រត់​គេច​ខ្លួន​ភ្លាមៗ​បន្ទាប់ពី បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​លើ​ក្មេង​ស្រី អាយុ ៨ឆ្នាំ​ ម្នាក់បាន​សំរេច​កាលពី​វេលាម៉ោង ១៩និង៣០នាទី យប់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០១១ នៅ​ចំណុច​ភូមិ​បឹងល្វាក្រោម ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។

ពាក់ព័ន្ធ​និង​អំពើ​រំលោភ​សេពសន្ទវៈ​នេះ នគរបាល​ស្រុក​សន្ទុក បាន​និយាយ​ឲ្យ​ដឹង​ថា ផ្អែក​លើ​ការ​អះអាង​របស់​សាក្សី​ឈ្មោះ ជា ថេង ភេទ​ស្រី ជា​មនុស្ស​ថ្លង់​បាន​បញ្ជាក់​ថា នៅ​វេលាម៉ោង​ប្រមាណ​ជាជាង​៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ បន្ទាប់ពី​គាត់​បិត​ទូរទស្សន៏​ គាត់​ឃើញ​ឈ្មោះ សោម វិបុល បាន​នាំ​ក្មួយ​របស់​គាត់​គឺ​ក្មេង​ស្រី​រងគ្រោះ​​ចុះ​មក​ដី ហើយ​គាត់​ក៍​មិន​បាន​សង្ស័យ​អ្វី​ដែរ ព្រោះ​​សុទ្ធតែ​ជា​សាច់​ឈាម​បង​ប្អូន​គ្នា ប៉ុន្តែ​ដោយ​បាត់​យូពេក​គាត់​មាន​ការ​សង្ស័យ​ក៍​ចុច​ពិល​មើល​ក្រោម​ផ្ទះ​ ស្រាប់តែ​ឃើញ​ឈ្មោះ បុល កំពុង​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ក្មួយ​ស្រី​របស់​គាត់​នៅ​លើ​គ្រែ ភ្លាមនោះ​គាត់​ក៍បាន​ស្រែក ហើយ​ឈ្មោះ បុល ក៍​រត់​បាត់​ទៅ ។

ស្ត្រី​ជា​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​និយាយ​ថា ជា​រៀង​រាល់ថ្ងៃ​ គាត់​​ពីរ​នាក់​ប្ដី​បាន យក​កូន​ទៅ​ផ្ញើ​ទុក​និង​បង​ស្រី ជា ថេង ហើយ​គាត់​នាំគ្នា​ទៅ​ធ្វើ​ចំការ​ឯ​ព្រៃបាត់ៗ ទើបតែ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ពី​កើតហេតុ​គាត់​មក​ដល់​ផ្ទះ​ទើប​លឺ​បង​ស្រី​រៀបរាប់ ​តែម្ដង ។

ដោយ​ឡែក​កុមារី​រងគ្រោះ​ឈ្មោះ ព ល ដ បាន​និយាយ​ប្រាប់​នគរបាល​ថា ឈ្មោះ​ បុល បាន​ឲ្យ​នាង​ជូន​ទៅ​ជុះនោម​ហើយ​ក៍ចាប់​បី​នាង​យក​ទៅ​រំលោភ​តែម្ដង ប៉ុន្តែ​មិនបាន​ស៊ី​ជំរៅ​ទេ ដោយសារ​អ៊ំស្រី​ទៅ​ទាន់ ។

បើទោះ​បី​ជន​សង្ស័យ​រត់​គេច​ខ្លួន​ក៍ដោយ​ក៍​នគរបាល​មិន​ពិបាក​ឡើយ​ក្នុង​ ការ​កំណត់​មុខសញ្ញា​ជនល្មើស​ ព្រោះថា​សុទ្ធតែ​ជា​មនុស្ស​ក្នុង​ស្រុក​ភូមិ​ស្រាប់ ៕

អានផងដែរ៖
បុរស​ល្មោភកាម​យក​អណ្តាត​លិ​ត​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី

ក្មេង​ប្រុសគ្រប់អាយុ​ម្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី ៤ នាក់

ក្មេ​ងៗ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាលប្រព្រឹត្តិអំពើ​រំលោភ​អស់​ទាស់

ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​កុមារី​អាយុ​៣​ឆ្នាំ

កុមារា​អាយុ​១៦​ឆ្នាំ​រំលោភ​កុមារី​អាយុ​​៤​ឆ្នាំ​​​​​នៅ​ផ្ទះ​របស់​ខ្លួន​បាន​សំរេច​២​លើក

Categories: កុមារ, កុមារា, កុមារី, ក្មេងប្រុស, បទល្មើសកុមារ, រឿងកុមារា, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: