មន្រ្តី​យាម​គុគ​រំលោភ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ


ខេត្ត​ព្រះ​សីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ មន្រ្តី​ប្រចាំ​ការ​នៅ​អង្គ​ភាព​ពន្ធ​នាគារ​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ឃាត់ ​ខ្លួន​មន្រ្តី​យាម​ពន្ធ​នាគារ​ដូច​គ្នា​ម្នាក់​មក​ប្រគល់​អោយ​សមត្ថ​កិច្ច​ ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនី​តិជន​ខេត្ត​ដើម្បី​ ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​សារ​តែ​មន្ត្រី​រូប​នោះ​បាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ នៅ​ក្នុង​ប៉ុស្តិ៍​យាម​កាល​ពី​ព្រឹក​មិញ​នេះ​។

បុរស​ជា​ឪពុក​ក្មេង​ស្រី​ដែល​ជា​មន្រ្តី​ក្នុង​អង្គ​ភាព​ពន្ធ​នាគារ​ដូច​ គ្នា​និង​ស្រ្តី​ជា​ម្តាយ​ក្មេង​រង​គ្រោះ​បាន​ប្តឹង​រៀប​រាប់​ប្រាប់​សមត្ថ​ កិច្ច​ថា​៖ នៅ​ព្រឹក​មិញ​នេះ​ពេល​ដែល​មន្ត្រី​ពន្ធ​នាគារ​កំពុង​គោរព​ទង់​ជាតិ​ នាង​ជា​ម្តាយ​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​របង​ពន្ធ​នា​គារ​បាន​ឮ​សំលេង​កូន​របស់​ ខ្លួន​ស្រែក​យំ​យ៉ាង​ខ្លាំង​ចេញ​ពី​ក្នុង​ប៉ុស្តិ៍​យាម​ទី​២ (សូម​​បញ្ចាក់​ថា​ប៉ុស្តិ៍​យាម​ទាំង​៤​ទឹស​ គឺ​បាន​ធ្វើ​ទ្វារ​ចេញ​ចូល​ពី​ខាង​ក្រៅ​គឺ​មិន​ចូល​ពី​ខាង​ក្នុង​ដូច​ពី​មុន ​ទេ)​។ ពេល​ឮ​ដូច្នេះ​ ស្រ្តី​ជា​ម្តាយ​ក៏​បាន​ស្ទុះ​ទៅ​បើក​ទ្វារ​ប៉ុស្តិ៍​យាម​ទី​២​នេះ​មើល​ ស្រាប់​តែ​ឃើញ​ឈ្មោះ​ម៉ម ស៊ីដូរ៉ា ជា​មន្ត្រី​ពន្ធ​នាគារ​ដែល​ទើប​ចូល​ថ្មី​បាន​ជិត​១​ឆ្នាំ​នោះ​កំពុង​ទ្រោប​ ពី​លើ​កូន​ស្រី​គាត់ នៅ​លើ​គ្រែ​ក្នុង​ប៉ុស្តិ៍​យាម​ ហើយ​ឈ្មោះ​ម៉ម​ ស៊ីដូរ៉ា មាន​ការ​ភ្ញាក់​ផ្អើល​ស្រឡាំង​កាំង​សូម្បី​តែ​ខោ​ក៏​បិទ​រូត​មិន​ទាន់​ផង​។ ស្រី​ជា​ម្តាយ​បាន​និយាយ​បន្ថែម​ថា​៖ ពេល​នោះ​គាត់​មិន​បាន​ថា​អ្វី​ទេ​គាត់​ប្រញ៉ាប់​ពរ​យក​តែ​កូន​របស់​គាត់​ចេញ ​មក​ក្រៅ​ប៉ុណ្ណោះ ហើយ​កូន​របស់​គាត់​ត្រូវ​ឈ្មោះ​ម៉ម ស៊ីដូរ៉ា​ សំរាត​ខោ ​ប្រដាប់​ភេទ​​និង​ខ្លួន​ប្រាណ​ប្រលាក់​សុទ្ធ​តែ​ទឹក​កាម​

បុរស​ជា​ឪពុក​ក្មេង​ស្រី​និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា​៖ នៅ​ព្រឹក​មិញ​នេះ​ រូប​គាត់​មាន​ភារះ​កិច្ច​យាម​នៅ​ប៉ុស្តិ៍​ទី​១​ គឺ​ប៉ុស្តិ៍​ខាង​មុខ​រីឯ​ឈ្មោះ​ម៉ម ស៊ីដូរ៉ា យាម​ប៉ុស្តិ៍​ទី​២​នៅ​ខាង​ក្រោយ​។ មន្រ្តី​ពន្ធនា​គារ​រូប​នេះ​បន្ត​ថា​ ក្រោយ​ពេល​ប្រពន្ធ​គាត់​ឆោ​ឡោ​ប្រាប់​​ថា ម៉ម ស៊ីដូរ៉ា រំលោភ​ កូន​ស្រី​របស់​គាត់​ដូច​នេះ​មន្ត្រី​ពន្ធ​នាគារ​មិន​ទាន់​ទៅ​ហៅ​ឬ ចូល​ទៅ​ចាប់​ភ្លាម​ៗ​នោះ​ទេ នៅ​រក្សា​ភាព​ស្ងប់​ស្ងៀម​សិន​កុំ​អោយ​ម៉ម ស៊ីដូរ៉ា ដឹង​ខ្លួន​ ពី​ព្រោះ​នៅ​ពេល​នេះ​វា​កំពុង​យាម នៅ​ក្នុង​ដៃ​មាន​កាំ​ភ្លើង​AK​មួយ​ដើម​។ លុះ​ពេល ម៉ម ស៊ីដូរ៉ា​ ចប់​ម៉ោង​យាម​ដើរ​ចេញ​មក​ដោយ​ដៃ​ទទេ  ទើប​មន្រ្តី​ពន្ធនា​គារ​ហៅ​មក​សួរ​នាំ​ហើយ​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​ នគរ​បាល​ខេត្ត​តែ​ម្តង​។

ឈ្មោះ​ម៉ម ស៊ីដូរ៉ា បាន​សារ​ភាព​នៅ​មុខ​សមត្ថ​កិច្ច​ថា នៅ​ព្រឹក​មិញ​នេះ​ ពេល​ដែល​រូប​ខ្លួន​កំពុង​យាម​ ក្មេង​ស្រី​នោះ​បាន​ចូល​មក​លេង​នៅ​ក្បែរ​ប៉ុស្តិ័ដូច​សព្វ​ដង ដោយ​ឃើញ​ឱកាស​ស្ងាត់​ទើប​រូប​ខ្លួន​ចាប់​ក្មេង​ស្រី​នោះ​រំលោភ តែ​មិន​បាន​ដល់​ទី​ជំ​រៅ​ទេ រូប​គេ​ក៏​ចេញ​ទឹក​កាម ឯ​ក្មេង​ស្រី​នោះ​ក៏​ស្រែក​យំ​ហើយ​ម្តាយ​ក្មេង​ស្រី​នោះ​ក៏​មក​ទាន់ រូប​គេ​មិន​ទាន់​ទាំង​បិទ​រូត​ខោ​ផង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ករណី​នេះ សមត្ថ​កិច្ច​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

អានផងដែរ ៖

  តា​ចាស់​អាយុ​៦៥​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ

កុមារា​អាយុ​១៦​ឆ្នាំ​រំលោភ​កុមារី​អាយុ​​៤​ឆ្នាំ​​​​​នៅ​ផ្ទះ​របស់​ខ្លួន​បាន​សំរេច​២​លើក

ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​កុមារី​អាយុ​៣​ឆ្នាំ

បុរស​ល្មោភកាម​យក​អណ្តាត​លិ​ត​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: