ជន​អគតិនាំក្មេង​ស្រី​ម្នាក់​អាយុ ៥ឆ្នាំ ទៅ​រំលោភ


ជនល្មើស

ជនល្មើស

ក្មេងស្រីរង់គ្រោះ

ក្មេងស្រីរង់គ្រោះ

ខេត្តបន្ទាយមានជ័យៈជន​អគតិ​ម្នាក់​នាំ​ក្មេង​ស្រី​អាយុ ៥ឆ្នាំ យក​ទៅ​ប៉ុនប៉ង​រំលោភ​ សេពសន្ទវៈ មិន​សម្រេច ត្រូវ​សមត្ថកិច្ច​​នគរបាល​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន នៅ​វេលាម៉ោង ០២និង៤០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ នៅ​ចំណុច​ប្រាទសំរោង ចម្ងាយ ១,០០០ម៉ែត្រ ពី​ភូមិ​ខ្វាវកើត ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។

លោក​អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​អគតិ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន នេះ​ឈ្មោះ ប្រុញ ខេង ភេទ​ប្រុស អាយុ ២៣ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ឯ​កុមារី​រងគ្រោះ អាយុ ៥ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​ជនល្មើស ។ កុមារី​រងគ្រោះ​ត្រូវ​បាន​ជន​អគតិ​រូបនេះ ចាប់​ច្របាច់​ក​រហូត​ដល់​សន្លប់ រង​របួស​​ត្រង់​​ក យ៉ាង​ធ្ងន់ធ្ងរ និង​ហូរ​ឈាម​តាម​ច្រមុះ ជនល្មើស​ស្មាន​ថា​ស្លាប់ ក៏​កាច់​មែក​កកោះ​​ក្រប​ពីលើ​កុំ​ឲ្យ​គេ​ឃើញ ប៉ុន្តែ​ដោយ​នាង​ត្រូវ​ទឹកភ្លៀង បាន​​ដឹង​ខ្លួន​ឡើងវិញ ត្រូវ​បាន​ម្តាយ កុមារី​រងគ្រោះ​នាំ​យក​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯកជន ។

តាម​ការ​រៀបរាប់​ពី​ស្រ្តី​ជា​ម្តាយ​កុមារី​រងគ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឃើញ​ជនល្មើស​នេះ​នាំ​យក​កូន​ស្រី​របស់​គាត់​ឲ្យ​ ជិះ​កង់​ជាមួយ​គេ ពេល​នោះ​គាត់​បាន​ស្រែក​ឲ្យ​ជនល្មើស​ឈប់​កង់​កុំ​ឲ្យ​យក​កូន​គាត់​ទៅណា តែ​គេ​មិន​ឈប់ ហើយ​គាត់​ក៏​រក​ខ្ចី​កង់​គេ​ទៅ​តាម តែ​រក​មិន​ឃើញ​សោះ លុះ​ដល់​វេលាម៉ោង ៤ល្ងាច ទើប​រកឃើញ​កូន​ស្រី​គាត់​កំពុង​អង្គុយ​ក្នុង​ព្រៃ​ម្នាក់ឯង ព្រម​ទាំង​មាន​របួស​​ក និង​ជាំ​ភ្នែក ហូរ​ឈាម​តាម​ច្រមុះ​ផង ។

លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ថា ក្រោយពី​ចាប់​ឃាត់​ខ្លួន​ជនល្មើស​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់​នាំ​ក្មេង​ស្រី​នោះ​យក​ទៅ​រំលោភ​ មែន ប៉ុន្តែ​ពេល​គេ​ដឹក​កង់​ទៅ​ដល់​កន្លែង បា្រសាទសំរោង​ នោះ កុមារី​រងគ្រោះ​ស្រែក​ខ្លាំង​ពេក គេ​បាន​ចាប់​ច្របាច់​ក ឃើញ​នាង​សន្លប់​ស្មាន​តែ​ស្លាប់ ក៏​កាច់​មែក​ឈើ​គ្រប​ពីលើ រួច​ជិះ​កង់​ចូល​ភូមិ​វិញ ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់​ខ្លួន​តែម្តង ហើយ​ទង្វើ​ដែល​គេ​ធ្វើនេះ​ដោយសារ​តែ​គេ​ស្រវឹង​ស្រា​ផង ។

​ជនល្មើស​​ត្រូវ​​បាន​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕
ឯកសាររបស់ អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ៣៣៤៩

អានផងដែរ៖
បុរស​ល្មោភកាម​យក​អណ្តាត​លិ​ត​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី

ក្មេង​ប្រុសគ្រប់អាយុ​ម្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី ៤ នាក់

ក្មេ​ងៗ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាលប្រព្រឹត្តិអំពើ​រំលោភ​អស់​ទាស់

ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​កុមារី​អាយុ​៣​ឆ្នាំ

កុមារា​អាយុ​១៦​ឆ្នាំ​រំលោភ​កុមារី​អាយុ​​៤​ឆ្នាំ​​​​​នៅ​ផ្ទះ​របស់​ខ្លួន​បាន​សំរេច​២​លើក

Categories: កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: