ខេត្តសៀមរាប៖ កាលពីថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០១១ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ មានករណីរំលោភសេពសន្ថវៈមួយ កើតឡើងនៅត្រង់ចំណុចភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រ និគម ខេត្តសៀមរាប ។
តាមមន្ត្រីជំនាញនៃអធិការនគរបាលស្រុកសូទ្រនិគមបានអោយដឹងថា មូលហេតុដែលមានករណីនេះកើតឡើងគឺបណ្តាលមកជនសង្ស័យឈ្មោះ សួន អួក ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលត្រូវជាឪពុកចុងរបស់ជនរងគ្រោះ បានមើលរឿងអាសអាភាសនៅក្នុងទូរស័ព្ទដៃរបស់អ្នករួមការងារបេះសណ្តែក កាលពីរដូវប្រាំង លុះត្រលប់មកផ្ទះវិញឃើញជនរងគ្រោះឈ្មោះ ពៅ ស្នោ ភេទស្រី អាយុ៩ឆ្នាំ ទីលំនៅជាមួយគ្នា ដែលជាកូនប្តីមុនរបស់ប្រពន្ធខ្លួន ក៏មានចិត្តចង់ធ្វើតាមខ្សែភាពយន្តនោះ ទើបហៅជនរងគ្រោះឡើងលើផ្ទះ ហើយអោយលាត់សំពត់ ឡើងលើរួចស្រាតខោខ្លី ចាប់ផ្តើមធ្វើការរំលោភសេពសន្ថវៈ ទោះបីជាជនរងគ្រោះស្រែកថាឈឺក៏មិនព្រមឈប់ ហើយបន្តរហូតដល់បានសំរេច ។
ប្រភពដដែលបានអោយដឹងទៀតថា ជនសង្ស័យធ្លាប់បានរំលោភទៅលើអានីតិជនខាងលើនេះម្តងរួចទៅហើយកាល ពីថ្ងៃទី០៦.ឧសភា.២០១១ វេលាម៉ោង១៥:០០នាទី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ឯកសាររបស់អគ្គស្នងការដ្ឋាននរគបាលជាតិ លេខ៣៧០៥