Anonymous​បិទ​គេហទំព័រ​អាស​អាភាស​​​ដាក់​រូប​កុមារ


ក្រុមក្រុមចោរអ៊ីនធើណេតឈ្មោះ Anonymous បានអះអាងទទួលខុសត្រូវលើការបិទចោលគេហទំព័រដែលត្រូវបានប្រើប្រាស់សម្រាប់ចែករំលែករូបភាពអាសអាភាសរបស់កុមារ។

ក្រុមនេះបានចុះផ្សាយថា ក្រុមរបស់ខ្លួនបានតាមដាន ក៏ដូចជាបានកំណត់គោលដៅលើគេហទំព័រប្រមាណ ៤០ ដែលមានជាប់ទាក់ទិននឹងការផ្សាយ និងចែករំលែករូបភាពអាសអាភាស ដែលក្នុងនោះគេហទំព័រធំជាងគេគឺ Lolita City។

ក្រុម Anonymous បានប្រាប់ឲ្យដឹងថាបានផ្សាយទិន្នន័យសម្រាប់ Login របស់សមាជិកប្រមាណ ១.៥០០ នាក់បន្ទាប់ពីបានលួចចូលក្នុងក្រុមហ៊ុន Hosting ឈ្មោះ Freedom Hosting។ កាលពីមុនក្រុមនេះធ្លាប់បានទាក់ទងឲ្យក្រុមហ៊ុនខាងលើបញ្ឈប់ការ ផ្សាយក៏ដូចជាដកចេញរូបភាពអាសអាភាសដែលមានទំហំ 100GB ប៉ុន្តែសំណើនេះមិនត្រូវបានមានការខ្វល់ខ្វាយអ្វីឡើយ។

នៅក្នុងសន្ទរកថាដដែល ក្រុម Anonymous បានអះអាងថា ពេលនេះក្រុមរបស់ខ្លួនកំពុងព្យាយាមបំបាត់ចោលគេហទំព័រដាក់រូបអាស អាភាសកុមារប្រមាណជាង៤០ គេហទំព័រ ក្នុងនោះ Lolita City គឺជាគេហទំព័រធំជាងគេមួយដែលផ្ទុករូបអាសអាភាសប្រមាណ 100GB។

តម្រូវការរបស់ក្រុមនេះគឺ សាមញ្ញណាស់ គ្រាន់តែដករូបអាសអាភាសរបស់កុមារចេញជាការស្រេច និងជាពិសេសត្រូវបញ្ឈប់រាល់សកម្មភាពផ្ទុករូបភាពទាំងនេះ។ បើសិនជារកឃើញថាមានធ្វើសកម្មភាពទាំងនេះ Anonymous នឹងបំផ្លាញគេហទំព័រនោះចោលភ្លាម ដោយមិនខ្វល់ថាគេហទំព័រនោះជាអ្នកណា និងជារបស់អ្នកណានោះទេ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះសកម្មភាពរបស់ Anonymous នេះ? តើវាជាទង្វើត្រឹមត្រូវឬទេ ដែលAnonymous បិទគេហទំព័រផ្សាយរូបភាពអាសអាភាសរបស់កុមារចោលបែបនេះ?

យោបល់បន្ថែមរបស់ម្ចាស់ប្លក់
ក្រុមAnonymous ជាក្រុមដែលតែងតែអុកឡុកនៅពេលពួកគេចង់ធ្វើអ្វីមួយ ក៏ដូចជាការចង់បានប្រយោជន៍ពីអ្វីមួយផងដែរ  ហើយក្រុមនេះនឹងស្នើសុំអ្វីមួយលុះត្រាតាមបំណង។ ក្រុមនេះមានសមាជិគជាច្រើនប្រទេសដែលមានបណ្ដាញធំ។
សូមបញ្ជាក់ថា គេហទំព័រ  Lolita city ដែលមានសមាជិកដល់ទៅ ជិត១៦០០នាក់ ដែលសមាជិកខ្លះ មានឯកសារទំហំដល់ទៅ ៥TB(៥០០០ GB) ពួកគេមានបណ្ដាញជាច្រើនប្រទេស ក្នុងនេះក៏មានសមាជិករបស់Anonymous ប៉ុន្មាននាក់ដែរ  នេះជាទំនាស់ផ្ទៃក្នុងរបស់ក្រុមAnonymous ដែលគោលដៃសំខាន់របស់គេ គឺគេហទំព័ររបស់រដ្ឋាភិបាល និងគេហទំព័រដែលល្បី រួមទាំងគេហទំព័របណ្ដាញសង្គមដ៏ល្បីឈ្មោះ Facebook ផងដែរ។

Categories: កុមារ, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , | មតិ 3

Post navigation

3 thoughts on “Anonymous​បិទ​គេហទំព័រ​អាស​អាភាស​​​ដាក់​រូប​កុមារ

  1. ជនជាតិថៃ?

  2. I love Anonymous xD

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: