មន្ត្រី​គយ​ប្រើ​ល្បិច​​នាំ​កុមារីយក​ទៅ​រំ​លោភ


ខេត្តកំពត ៖ មន្ត្រីគយម្នាក់បានត្រូវក្រុមគ្រួសារកុមារីរងគ្រោះអាយុ១៤ ឆ្នាំ ម្នាក់ប្តឹងទៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំជុំគ្រៀល ដោយចោទប្រកាន់ពីបទប្រើល្បិចលួងលោមយកទៅរំលោភសេពសន្ថវៈ រហូតបានសម្រេចដល់ទៅពីរលើក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ វិច្ឆិកា ក្រោយមកព្រះរាជអាជ្ញាចេញដីកាឱ្យទៅនាំខ្លួនជនសង្ស័យ មកកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការនគរបាលខេត្តកំពត។

យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារកុមារី រងគ្រោះ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការនគរបាលខេត្តនាំខ្លួនជនសង្ស័យ ឈ្មោះថូ វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីគយប្រចាំការនៅទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តកំពត ដើម្បីទៅសួរនាំជុំវិញករណីចោទប្រកាន់ពីក្រុមគ្រួសារកុមារីរង គ្រោះ។ តាមសម្តីកុមារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដោយសារឪពុកម្តាយរបស់នារីរងគ្រោះពុំសូវមានការយល់ដឹងពី ច្បាប់ ហើយជាគ្រួសារក្រីក្រផងនោះ កាលពីរសៀលថ្ងៃទី១ វិច្ឆិកា លោកថូ វុទ្ធី មន្ត្រីគយបាននាំនាងទៅហូបចំណីអាហារនៅផ្សារកែប ក្នុងនោះមានស្ត្រីបីនាក់រស់នៅជិតគ្នាបានទៅហូបជាមួយដែរ ដោយជិះរថយន្តទៅជាមួយលោកមន្ត្រីគយនោះ។ ការហូបរួមគ្នានេះមានចំនួន៥នាក់ ស្ត្រី៤នាក់ រួមទាំងរូបនាង និងលោកមន្ត្រីគយ។ ក្រោយពីបានហូបក្តាម និងចំណីផ្សេងៗទៀតរួចរាល់ពួកយើងក៏នាំគ្នាជិះរថយន្តវិលត្រឡប់ មកផ្ទះនៅខេត្តកំពតវិញ។

លុះមកដល់ចំណុចជិតផ្ទះ លោកមន្ត្រីគយ នេះឱ្យស្ត្រីបីនាក់ ដែលរួមដំណើរចុះទៅផ្ទះមុនចំណែករូបនាងលោកគយថា ជូនទៅឱ្យគ្រូពេទ្យពិនិត្យជំងឺសិនពីព្រោះសុខភាពនាងហាក់ ដូចជាពុំសូវល្អដោយសារលោកអាណិតទើបជូនទៅឱ្យគ្រូពេទ្យ ពិនិត្យ និងព្យាបាលឱ្យ។ ប៉ុន្តែការនាំនាងមកនេះ លោកគយពុំបាននាំនាងទៅមន្ទីរពេទ្យ ឬគ្លីនិក ដើម្បីពិនិត្យជំងឺទេ បែរជានាំនាងមកកាន់បន្ទប់ស្នាក់នៅរបស់ខ្លួនទៅវិញ។ នាងបន្តទៀតថា នៅក្នុងយប់នោះលោកមន្ត្រីគយនេះបានប្រើវិធីសាស្ត្របម្រើ ផ្លូវកាមគុណរបស់ខ្លួនយ៉ាងព្រៃផ្សៃបំផុតមកលើរូបនាង ប៉ុន្តែដោយសារការអង្វរខ្លាំងទើបលោកគយនោះរំលោភនាងបាន សម្រេចតែពីរលើក។

ក្រោយរួមរ័កនាងឈឺផ្សារអស់ពេញមួយយប់ លុះព្រឹកឡើងលោកគយបាននាំនាងឱ្យជិះម៉ូតូឌុបមកផ្ទះវិញ ពុំបានយករថយន្តជូនទេ ព្រមទាំងប្រគល់ប្រាក់ឱ្យ៦០ម៉ឺនរៀល ហើយហាមកុំឱ្យប្រាប់អ្នកណាដឹងឱ្យ
សោះ។ ក្រោយពីនាងមកដល់ផ្ទះត្រូវឪពុកម្តាយសួរនាំ ដោយបាត់រូបនាងអស់មួយយប់ពុំឃើញមកផ្ទះនោះ ពេលម្តាយ និងក្រុមគ្រួសារជជីកសួរនាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ ដែលលោកគយបានប្រព្រឹត្តមកលើរូបនាង ទើបម្តាយនាងប្រាប់ប្អូនស្រីរបស់គាត់ ធ្វើពាក្យប្តឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំជុំគ្រៀល។ ក្រោយពេលបានទទួលពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ នាយប៉ុស្តិ៍ជុំគ្រៀល ក៏បានរាយការណ៍តាមលំដាប់លំដោយមកថ្នាក់លើរហូតឈានដល់ការ ឃាត់ខ្លួនជនជាប់ចោទមកកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការនគរបាលខេត្ត។

ក្រោយពេលសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្ត។ នៅថ្ងៃទី៥ វិច្ឆិកា នេះជនជាប់ចោទឈ្មោះថូ វុទ្ធី ក្រោយពីតុលាការហៅមកសាកសួររួច ក៏ត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំការ ស៊ើបអង្កេត ដើម្បីឈានបើកសវនាការនៅពេលក្រោយ។

បញ្ជាក់ថា កុមារីរងគ្រោះទារប្រាក់ជំងឺចិត្ត១០លានរៀល និងឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែការចរចាបានត្រឹមតែ១.០០០ដុល្លារ ទេ ដែលលើទី១បាន៧៥០ដុល្លារ ក្រោយមកភាគីដើមបណ្តឹងទារពីគ្រួសារជនជាប់ចោទ២៥០ដុល្លារ ទៀត ហើយសន្យាជាមួយជនជាប់ចោទថា ដកពាក្យបណ្តឹងវិញទាំងអស់ដោយទុករឿងនេះឱ្យតុលាការជាអ្នក សម្រេចចុះខ្លួនឈប់ប្តឹងប្តល់ទៀតហើយ៕

ប្រភព៖ កោះសន្តិភាព

Categories: កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: