កុមារី​ម្នាក់​ត្រូវបានរំលោភ​៧ថ្ងៃ​កន្លង ទើបក្រុ​មគ្រួ​សារ​ដឹងប្តឹង​ប៉ូលិស


ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ និងមេអណ្តើកម្នាក់ បានប៉ូលិសប៉ុស្តបឹងទំពុន ឃាត់ខ្លួនកាលពីវេលាល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីបានលួងលោមឲ្យផឹកស្រាស្រវឹងហើយ រំលោភសេពសន្ធវៈ បានសម្រេចកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ។

លោក ទេព បូរ៉ា នាយប៉ូលិសប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដូ ជីតាំ  អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋាននៅក្នុងខណ្ឌដូនពេញ និងស្រ្តីម្នាក់ជាអ្នកនាំ(មេអណ្តើក)ឈ្មោះ ងួន ស្រីម៉ី អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវប៉ូលិសឃាត់ខ្លួន។ ចំណែកកុមារីរងគ្រោះឈ្មោះ រ ឆ យ អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ លោកអនុសេនីយ៍ទោ ទេព បូរ៉ា បន្តថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២ ពួកគេទាំង ៣នាក់ ដែលទើបនឹងរាប់អានគ្នាជាមិត្តភ័ក្រត្រូវបានឈ្មោះ ដូ ជីតាំ ទូរសព្ទ័ណាត់ជួបគ្នាផឹកស៊ីនៅផ្ទះ ងួន ស្រីម៉ី ដោយឲ្យកុមារីរងគ្រោះឈរចាំនៅមុខផ្សារសុវណ្ណា រួចដឹកតាមម៉ូតូមកផ្ទះជួល។ ដូ ជីតាំ បានបង្ខំឲ្យកុមារីរងគ្រោះ ឲ្យផឹកស្រាអស់ ៣ ទៅ ៤កែវ ក៏ស្រវឹងដេកលក់។

រហូតដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២ ដូ ជីតាំ បានចាប់រំលោភ រហូតបានសម្រេច។ កុមារីរងគ្រោះបានស្នាក់នៅផ្ទះ ដូ ជីតាំ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ទើបទូរសព្ទ័ប្រាប់មីងមកទទួលយកទៅផ្ទះវិញ។ ដោយមានអាការៈចម្លែកក្រុមគ្រួសារសួរដឹងថា ដូ ជីតាំ រំលោភក៏ប្តឹងប៉ូលិស ឲ្យចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នេះ រួចបញ្ជូនទៅខណ្ឌចាត់ការតាមនីតិវិធី៕

ប្រភព៖ socialnews

Categories: កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: