​ភាពយន្ត​ខ្មែរ​រឿង «Talking to the Trees»


ភ្នំពេញៈ ខ្សែភាពយន្តខ្មែររឿង «Talking to the Trees» ទើបតែបានបញ្ចាំងនៅមហោស្រពខ្សែភាពយន្តអន្តរជាតិឯទីក្រុងកានកាលពី ថ្ងៃទី ១៨ និងទី ២០ខែឧសភាកន្លងមកនោះ។

លោក ហ្គីដូ ហ្វ្រេដឌី ចាងហា្វងផលិតកម្ម បានប្រាប់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថា លោកកាន់តែមានទំនុកចិត្តច្រើនចំពោះការបង្កើតខ្សែភាពយន្ត ហើយលោកសង្ឃឹមថា ខ្សែភាពយន្តនឹងជួយបង្កើនដល់ការផ្សព្វផ្សាយលើបញ្ហាចាប់រំលោភ ក្មេងៗផងដែរ។

លោក ហ្វ្រេដឌី បានសរសេរប៉ារ៉ូលរឿង ខណៈភរិយារបស់គាត់ អ្នកស្រី អ៊ីឡារៀ បូរីលី គឺជាតារាសម្តែងស្រីជាតួអង្គនាង ម៉ីយ៉ា។  សាច់រឿងនេះគឺនិយាយពីអ្នកថតរូបដ៏តប់ប្រមល់ត្រកូលអភិជនម្នាក់ មកពីទីក្រុងប៉ារីស គឺជាសាក្សីម្នាក់បានឃើញពីសកម្មភាពប្តីរបស់អ្នកស្រី កំពុងតែចាប់រំលោភក្មេងស្រីម្នាក់នៅផ្ទះបនមួយក្នុងប្រទេស កម្ពុជា។

អ្នកស្រី ម៉ីយ៉ា បានបើករថយន្តទៅជួយសង្គ្រោះនិងនាំក្មេងស្រីនោះទៅផ្ទះគេវិញនៅ ក្នុងគ្រួសាររស់នៅតំបន់ដាច់ស្រយាលដោយការចំណាយថវិកាផ្ទាល់ខ្លួន។ រឿង«Talking to the Trees» គឺជាភាពយន្តឯកសារមួយដែលបង្ហាញពីការជួញដូរផ្លូវភេទលើកុមារ និងការឃ្លាំមើលពីមតិទូទៅលើបញ្ហានេះ។

លោក ហ្វ្រេដឌី បន្តថា៖ «ការបង្កើតភាពយន្តនេះវាមានភាពល្អប្រសើរជាងការចងក្រងឯកសារដោយ វាត្រូវបានគេដឹងឮពីវារួចមកហើយ។ យើងចង់បង្កើតភាពយន្តដោយមានបញ្ចូលការនិទាន ការផ្សងព្រេង និងមនោសញ្ចេតនា ដែលអាចខាបព្រលឹងអ្នកមើលបាន»។

លោក ហ្វ្រេដឌី និងភរិយា បានសរសេរខ្សែរឿងនេះ ដោយបានចំណាយពេលបួន ឬ ប្រាំខែនៅក្នុងការស្រាវជ្រាវក្នុងប្រទេសកម្ពុជា និងបានសហការជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ ដោយមានធ្វើបទសម្ភាសជាមួយជនរងគ្រោះពីការជួញដូរផ្លូវភេទ។

ពួកគេមិនមានបំណងចង់បង្កើតភាពយន្តជាប្រភេទក្រៀមក្រំឡើយ ខណៈលោក ហ្វ្រេដឌី បានពន្យល់ថា ហេតុអ្វីបានជាប្រទេសកម្ពុជាជាទីកន្លែងដ៏ប្រពៃសម្រាប់អំពើបែប នេះដែរ?

លោក ហ្វ្រេដឌី បានបន្ថែមទៀតថា៖ «ប្រទេសកម្ពុជាមានស្មារតីគិតគូរត្រឹមត្រូវ។ ប្រទេសទាំងមូលសង្ឃឹមថា អ្នករាល់គ្នានឹងគិតថា វាមានភាពល្អប្រសើរឡើងជាងមុនចំពោះស្មារតីនៃឥរិយាបថមួយប្រកប ដោយភាពវិជ្ជមាន»។

ខ្សែភាពយន្តនេះ ត្រូវបានគេផ្តិតថតទិដ្ឋភាពនៅឯខេត្តកោះកុង មានរយៈពេលចំនួន ៧ សប្តាហ៍នៅចន្លោះខែកុម្ភៈ និងខែមីនាកន្លងមក។

ភូមិដ្ឋាននានា តំបន់ឆ្នេរខ្សាច់ ទន្លេ និងព្រៃប្រឹក្សានៃដងភ្នំក្រវាញ បានផ្តល់នូវទេសភាពជួយរំលេចសម្រស់នៃសកម្មភាពក្នុងរឿងផងដែរ។

ការបង្កើតខ្សែភាពយន្តរបស់លោក ហ្វ្រេដឌី មិនត្រឹមតែផ្តល់បទពិសោធការងារវិស័យខ្សែភាពយន្តដល់ក្រុមក្មេង កម្ពុជាចំនួន ១៥ នាក់ប៉ុណ្ណោះទេ តែលោកក៏ជឿថា ទីកន្លែងថតនានាក្នុងស្រុកខ្មែរមានអំណោយផលច្រើនសម្រាប់វិស័យ ខ្សែភាពយន្តនេះទៀតផង។

បន្ទាប់ពីការច្នៃប្រឌិតរបស់លោកមានការចាប់អារម្មណ៍ពីសំណាក់ សាធារណជននៅទីក្រុងកាន លោកក៏មានបំណងចង់ពាំនាំស្នាដៃនេះមកចាក់បញ្ចាំងនៅប្រទេសកម្ពុជា ផងដែរ៕

Categories: Asian film, កុមារ, កុមារី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: