មើលរឿង”អាសអាភាស” កុមារនឹងទទួលឥទ្ធិពល ពេញមួយជីវិត


យោងតាមការស្រាវជ្រាវមួយរបស់អ្នកជំនាញការផ្នែកសរសៃប្រសាទ William Struthers មកពីអាមេរិក បានអោយដឹងថា កុមារនឹងទទួលឥទ្ធិពលអស់មួយជីវិត ដោយសារតែទិន្នន័យបែបអាសអាភាស ដែលពួកគេបានឃើញនៅអ៊ីនធើរណែត។ ព្រោះថា ខួរក្បាលរបស់កុមារកំពុងតែរីកចម្រើន វានឹងងាយទទួលយក ឬរង “របូស” ដោយសាររូបភាព “ក្ដៅសាច់”ទាំងនេះ។
ក្នុងវ័យចាប់ពី ៩ ដល់ ១៤ឆ្នាំ រាងកាយរបស់កុមារកំពុងរីកចម្រើនផ្នែកផ្លូវភេទ ប៉ុន្ដែខួរក្បាលរបស់ពួកគេមិនទាន់បានរីកចម្រើនផ្នែកអារម្មណ៍នៅឡើយ។ ដូច្នេះ ការមើលរូបភាព ឬវីដេអូ រឿង “ក្ដៅសាច់” នឹងនាំអោយពួកគេទទួលឥទ្ធិពលយូរអង្វែង ជាក់ស្ដែង ពួកគេនឹងមានសកម្មភាពមិនល្អ ឬធ្វើតម្រាប់តាមអ្វីដែលបានឃើញនៅលើកុំព្យូទ័រ។នៅក្នុងកិច្ចពិភាក្សាថ្មីៗនេះ ដែលរៀបចំដោយក្រុមអ្នកតំណាងរាស្ដ្រអង់គ្លេស លោក Struthers បានអោយដឹងថា ក្នុងចំណោមកុមារចំនួន ១០នាក់ គឺមាន ៨នាក់ទៅហើយ ដែលបានឃើញរូបភាពអាសអាភាសដោយចៃដន់ នៅលើអ៊ីនធើរណែត។ លោក Struthers បន្ដថា នៅពេលត្រូវបានសួរនាំ កុមារទាំងនោះ ស្ទើរតែទាំងអស់ឆ្លើយថា បានឃើញដោយចៃដន្យ មិនមានការចិត្តទុកដាក់ឬប៉ងរកមើល។ ជាក់ស្ដែង នៅពេលមានមិត្តភ័ក្ដណាម្នាក់ផ្ញើ តំណភ្ជាប់(link) មួយមកកាន់ពួកគេ ឬដោយសារតែឈ្មោះគេហទំព័រមានលក្ខណៈធម្មតា ដូច្នេះក្មេងប្រុសងាយនឹងចូលមើលបានដោយ
ងាយ។
លោក Struthers ថ្លែងថា “រូបភាពមិនល្អដែលពួកគេបានឃើញ ហាក់ដូចជាមិនអាចលុបចេញពីអារម្មណ៍របស់កុមារដោយសារតែវាបានដក់ ឬឆ្លាក់ជាប់នៅក្នុងខួរក្បាល។ នេះគឺជាប្រការដ៏មានគ្រោះថ្នាក់សម្រាប់ប្រព័ន្ធសរសៃប្រសាទ”៕
ប្រភពជាភាសាខ្មែរ  http://camnews.com.kh
ប្រភពដើម : UK
អត្ថបទអង់គ្លេស
Categories: ♂x♂, កុមារ, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , , , | មតិ​មួយ​

Post navigation

One thought on “មើលរឿង”អាសអាភាស” កុមារនឹងទទួលឥទ្ធិពល ពេញមួយជីវិត

  1. Pingback: Children ‘are scarred for life by porn on internet’ as developing minds are violated by visual shock, expert warns « ក្មេងអានាចារ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: