ព្រះសង្ឃ​១អង្គផ្សិក​ភ្លាមៗ​បន្ទាប់​​ពី​ពាក់ព័ន្ធ​ករណី​ចាប់​រំលោភ ​និង ប្រទូស​ស្តកេរខ្មាស​ កុមារី​ចំនួន​៤នាក់


ឧត្ដរមានជ័យ៖កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១២ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងនគរបាលអធិការដ្ឋានក្រុងសំរោង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ជាលោកសង្ឃ ព្រះ នាម សាំង ចក់ អាយុ ៣៩ឆ្នាំ នៅវត្តភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុង សំរោង ខេត្តឧត្ដរមានជ័យ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង ពីលោកមេភូមិជ្រឹងខាងកើតថាមានប្រជាពលរដ្ឋមកប្ដឹង ពីព្រះសង្ឃអង្គនេះ ចាប់រំលោភកូនរបស់ពួកគាត់ ដែលកុមារីទាំង ៤ នាក់ ដែលរំលោភបានសម្រេចពីរនាក់។

សាក្សីឱ្យដឹងថាដោយសង្ឃអង្គនោះបានលួងលោមកុមារីទាំង៤នាក់ឲ្យ ជំរះស្មៅនៅជុំវិញសាលាឆទាន ដោយសន្យាថានិងប្រគល់លុយឲ្យ ពេលជំរះស្មៅរួចលោកសង្ឃអង្គនោះបានហៅកុមារីទាំង៤នាក់ទៅ គម្ពោធព្រៃខាងត្បូងសាលាឆទាន ចម្ងាយ ៥០០ ម៉ែត្រ ដោយហៅឲ្យចូលទៅក្នុងគម្ពោធព្រៃម្ដងម្នាក់ៗ ។លើកទី១ហៅកុមារី  ម្នាក់ចូលទៅហើយ ឲ្យចេញមកវិញ ដោយឲ្យលុយចំនួន ៤០០០ រៀល (មិនទាន់បានរំលោភ) លើកទី២ ហៅកុមារី ម្នាក់ទៀតចូលទៅហើយ ឲ្យចេញមកវិញ ដោយឲ្យលុយចំនួន ៣០០០ រៀល(មិនទាន់បានរំលោភ) លើកទី៣ហៅ កុមារី  ម្នាក់ទៀត ឲ្យចូល ទៅពេលចូលទៅដល់ ក៍បញ្ជាឲ្យកុមារី ស្រាតខោតែកុមារីមិនព្រម ក៍គំរាមថានិងសម្លាប់ចោល ដោយមានការភ័យខ្លាច កុមារីនោះក៍យល់ព្រមស្រាតខោ បន្ទាប់មក សង្ឃអង្គនោះក៍បាន ចាប់រំលោភរហូតបានសំរេច រូចក៍ប្រគល់លុយឲ្យចំនួន ២៥០០០រៀល ហើយគំរាមមិនឲ្យយករឿងនេះទៅប្រាប់អ្នកដទៃបើហានប្រាប់និង សម្លាប់ចោល ទី៤ហៅកុមារី ម្នាក់ទៀតដោយសង្ឃនេះក៍បានគំរាមនិងរំលោភដូចលើកទី៣ដែរ ។ ករណីនេះក្រោយពីបានឃាត់ខ្លួនជនសង្ស័យហើយយកមកប្រគល់ជូនលោក ចៅអធិកាវត្តរាជាសំរោង អនុវត្តន៍តាមវិន័យ សង្ឃ និង ផ្សឹក រួចមកក៍នាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកុមារីទាំង២ នាក់ពិតប្រាកដមែន ។

ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលក្រុងសំរោង រៀបចំសំណុំរឿងបញ្ជូនមក ស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ប្រភព: គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

Categories: កុមារី, បទល្មើសកុមារ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: