សិស្សសាលាជាស៊ីមសន្ធរម៉ុកមួយចំនួនកំពុងឈ្លក់នឹងល្បែងខុសច្បាប់


ភ្នំពេញ: សិស្សវិទ្យាល័យសន្ធរម៉ុកជាង ១០នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅខាងលិចសាលាប្រមាណជាង ១០០ម៉ែត្រ នៅក្នុងសង្កាត់ ទឹកល្អក់ទី1 ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី20 ខែមិថុនា ខណៈក្រុមសិស្សទាំងនេះ បានគេចវេះពីការរៀនសូត្រ ទៅលេងល្បែងស៊ីសង និងជក់ថ្នាំញៀន ។

លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី1 បាននិយាយថា អាជា្ញធរមានសមត្ថកិច្ច នឹងធ្វើការអប់រំឲ្យទៅផ្ទះវិញ មិនមានការផ្តន្ទាទោសនោះទេ ប៉ុន្តែបើលើក ក្រោយ ក្រុមសិស្សទាំងនេះ នៅតែបន្តលេងល្បែងទៀតនោះ គឺអាជ្ញាធរមានសមត្ថកិច្ច នឹងចាប់ខ្លួនផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។

លោកចៅសង្កាត់រូបនេះ បានបញ្ជាក់ថា មូលហេតុដែលឈានទៅដល់ការចាប់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការប្រមូលផ្តុំក្រុមសិស្សសាលា លេង ល្បែងស៊ីសង និងប្រើប្រាស់ថ្នាំញៀន ដែលជាហេតុ បង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងលំនៅឋានប្រជាពលរដ្ឋជិតខាង ។

នាយនគរបាលប៉ុសិ៍្តទឹកល្អក់ទី1 លោក ប៊ុនសុខ សារ៉ាវុធ បានប្រាប់ថា ក្រោយពីទទួលព័ត៌មានថា មានការលួចលាក់លេងល្បែងស៊ីសង ខុសច្បាប់ក្បែសាលារៀន ហើយនោះ រូបលោកហើយនិងលោកចៅសង្កាត់ បានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ ពេលនោះសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុប ១១នាក់ ទី១ឈ្មោះ ហុយ តុលា អាយុ ១៧ឆ្នាំ, ទី២ ឈ្មោះ គុយ រដ្ឋា អាយុ ១៨ឆ្នាំ, ទី៣ ឈ្មោះ គុយ រតនា អាយុ ១៦ឆ្នាំ, ទី៤ ឈ្មោះ នៅ សុភស្តុ អាយុ ២៣ឆ្នាំ, ទី៥ ឈ្មោះ ឌិន ភិរម្យ អាយុ ១៦ឆ្នាំ, ទី៦ ឈ្មោះ វ៉ាន់ សិលា អាយុ ១៧ឆ្នាំ, ទី៧ ឈ្មោះ នី សុខមិនា អាយុ ១៦ឆ្នាំ, ទី៨ ឈ្មោះ សោម ចាន់មិនា អាយុ ១៨ឆ្នាំ, ទី៩ ឈ្មោះ លី សុខហេង អាយុ ១៨ឆ្នាំ, ទី១០ ឈ្មោះ ឡេង ម៉ារា អាយុ ១៩ឆ្នាំ និងទី១១ ឈ្មោះ លីន វីរះ អាយុ ២០ឆ្នាំ រួមនិងវត្ថុតាងបៀរមួយចំនួន ៕

អត្ថបទ និងរូបភាពទាំងស្រុងពី ដើមអម្ពិល
ខ្ញុំបានកែប្រែអក្ខរាវិរុទ្ធខ្លះៗ និងអាយុ ដែលដាក់ពណ៌ខៀវ

សូមបន្ថែម៖
ខ្ញុំចង់សួរថា តើអ្នកក្នុងរូបដែលមានអាយុ ៦ឆ្នាំ ៧ឆ្នាំ និង៩ឆ្នាំនៅឯណា? ដូចជាមិនឃើញសោះ!

ចំណងជើងសោះ សរសេរដកឃ្លាច្រើនកន្លែងម៉្លេះ? ស្ទីលស្អីគេ?

Categories: កុមារា, បទល្មើសកុមារ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: