ឆក់កាបូបបានជាង២,០០០ដុល្លារសមត្ថ​កិច្ច​តាម​ប្រមាញ់​បាន​៤ក្បាល


ចោរ៤ក្បាល

ប្រមាញ់ចោរឆក់កាបូបបាន៤ក្បាល

ខេត្តកំពង់ចាម ៖ ជនសង្ស័យ៤នាក់បានត្រូវកំលាំងនគរបាលស្រុកមេមត់ ចាប់បានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីភ្ញៀវដែលចូលរួមក្នុងពិធីជប់លៀងខួបកំណើត មួយ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ តុលា ២០១០ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។ ក្នុងកាបូបនោះត្រូវបានអះអាងថា មានលុយជាង២.០០០ដុល្លារ និងជាងដប់ម៉ឺនរៀល ព្រមទាំងទូរស័ព្ទដៃចំនួន៣គ្រឿង។ លោកវរសេនីយ៏ត្រីឯម កុសល អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង៤នាក់នោះមាន១-ឈ្មោះអ៊ឹម ចាន់ធន់ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះសួង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះសុខ ភក្តី ភេទប្រុស អាយុ១៥ឆ្នាំ និង៤-ឈ្មោះចាន់ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់។

លោកអធិការនគរបាលស្រុកមេមត់បានបន្តថា នៅក្នុងហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលឈុលតែម្តងហើយ កំលាំងនគរបាលប៉ុស្ត៏មេមត់និងជំនាញព្រហ្មទណ្ឌស្រុកបានចុះមក ស្រាវជ្រាវសួរនាំរហូតឈានដល់កំណត់អត្តសញ្ញាណក្រុមនេះ។ ពេលនោះលោកបានបញ្ជាឱ្យកំលាំងតាមចាប់ទាំងយប់ ហើយក្នុងរយៈពេល២ម៉ោងក្រោយមកកំលាំងក្រោមឱវាទតាមចាប់ជនសង្ស័យបាន ម្នាក់ឈ្មោះចាន់ ធន់ ខណៈជននេះកំពុងជិះម៉ូតួគេចខ្លួនដល់ផ្លូវលំមួយស្ថិតនៅភូមិសំពៅលូន ឃុំជាំតាមៅ ស្រុកមេមត់ ដែលមានចំងាយប្រមាណ៧គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ជននេះជាមេខ្លោចដែលបានឆក់កាបូប និងជាមុខសញ្ញាចោរកម្មនាពេលកន្លងមក ហើយប្រើប្រាស់គ្រឿងញៀនទៀងផង ដោយបានគេចខ្លួនទៅរស់នៅភ្នំពេញ៤ទៅ៥ឆ្នាំ មកហើយ។ លុះពេលត្រឡប់មកស្រុកវិញ បានតែ៣ថ្ងៃក៏ប្រព្រឹត្តសកម្មភាពឆក់កាបូបជាមួយនឹងបក្សពួក។ តាមរយៈការឆ្លើយសារភាព សមត្ថកិច្ចក៏ឈានទៅចាប់បានបក្សពួក៣នាក់ទៀត។

យោងតាមពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះវ៉ាន់ ចាន់ម៉ូនីកា អាយុ២៧ឆ្នាំ រស់នៅភូមិត្បូងវត្តឃុំមេមត់ ស្រុកមេមត់បានរៀបរាប់ថា នាល្ងាចថ្ងៃទី១៧ តុលា នាងបានទៅចូលរួមក្នុងពិធីជប់លៀងខួបកំណើតកូនរបស់អ្នកភូមិជាមួយគ្នា ហើយនាម៉ោង៧និង៣០នាទី ខណៈពេលកំពុងឈរដួសបង្អែមហូបដោយដាក់កាបូបនៅលើជើងម៉ាក្បែរខ្លួន ស្រាប់តែមានមនុស្ស៣នាក់មកលួចឆក់កាបូបយកទៅបាត់។ ពេលនោះនាងបានស្រែឆោឡោឱ្យគេឯងជួយតាមចាប់តែមិនអាចចាប់បានទេភ្លាមៗនោះ។ ចំពោះរបស់ទ្រព្យដែលបាត់រួមមានលុយចំនួន២.២០០ដុល្លារនិងជាង១០ម៉ឺនរៀល ព្រមទាំងទូរស័ព្ទចំនួន៣គ្រឿង។ លោកវរសេនីយ៍ត្រីឯម កុសល បានបញ្ជាក់ថា ក្នុងពេលចាប់បានជនសង្ស័យឈ្មោះអ៊ឹម ចាន់ធន់ ភ្លាមៗគឺសមត្ថកិច្ចដកហូតបានលុយចំនួន៥០០ដុល្លារនិងទូរស័ព្ទ២គ្រឿងមកវិញ តែប៉ុណ្ណោះ រួចប្រគល់ឱ្យស្រ្តីរងគ្រោះជាម្ចាស់កាបូប។ ជនសង្ស័យទាំង៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តដើម្បីចាត់តាមនីតិវិធីច្បាប់៕

ប្រភព៖ កោះសន្ដិភាព

Categories: កុមារា, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: