ពេលនៅ​ស្រលាញ់​រួម​រ័ក្ស​ច្រើន​លើក​ ពេលស្អប់ប្ដឹងប៉ូលីសឲ្យជួយ


រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលទុំមុនស្រគាលក្នុងរឿងស្នេហា ទីបំផុតបានក្លាយជាអ្នកទោស ត្រូវប៉ូលិសខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៤ តុលា បន្ទាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ពីបទរំលោភ សន្ថវៈមកលើកូនស្រីរបស់ខ្លួនអាយុ១៤ឆ្នាំ។ បុរសដែលក្លាយជាអ្នកទោសស្នេហានេះត្រូវប៉ូលិសឱ្យដឹងថា ឈ្មោះឈុន ភារុន ហៅចិន ហៅពេទ្យ អាយុ១៨ឆ្នាំ ជាសិស្សមានលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ជាវ វិបុល អធិការស្តីទីខណ្ឌសែនសុខឱ្យដឹងថា យុវជនរូបនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅតាមបញ្ជាព្រះរាជ អាជ្ញាអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះអាយុ១៤ ឆ្នាំ។

តាមព័ត៌មានឱ្យដឹងទៀតថា យុវជនរូបនោះបានស្រលាញ់គ្នាជាមួយក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ជាអនីតិជនតាំងពីអំឡុងខែមេសា ឆ្នាំ២០១០ មកម៉្លេះ។ យុវជននេះបានស្រលាញ់គ្នាជាមួយក្មេងស្រីមិនទាន់គ្រប់ការ និងប្រព្រឹត្តរួមភេទជាមួយគ្នាជាច្រើនលើកមកហើយ។ ក្រោយមកបានឈប់ទាក់ទងគ្នា ហើយក្មេងស្រីរូបនោះបានធ្លាក់ខ្លួនឈឺ ក៏ម្តាយសួរនាំ ទើបដឹងពីរឿងពិត ក៏មកប្តឹងសមត្ថកិច្ចដោយចោទ ប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈ ហើយឈានទៅ ចាប់ខ្លួនយុវជនសង្ស័យតែម្តងទៅ។

តាមយុវជនជាប់ចោទឈ្មោះឈុន ភារុន ជាអ្នកទោសស្នេហាបានឱ្យដឹងថា ខ្លួនបានស្រលាញ់នារីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាប្រមាណជាកន្លះឆ្នាំមកហើយ និងបានរួមរក្សគ្នានៅផ្ទះរបស់ខ្លួនជារឿយៗ។ លុះក្រោយមកខ្លួនបានឈប់ទាក់ទងគ្នាដោយទូរស័ព្ទហៅពុំចូល និងមិននឹកស្មានថាស្ត្រីរូបនោះរួមទាំងឪពុកម្តាយប្តឹងប៉ូលិសឱ្យ ចាប់ខ្លួនបែបនេះឡើយ។ ពិតណាស់ស្ថិតក្នុងវ័យសិក្សាមិនគួរមានស្នេហានោះទេ វាអាចនាំឱ្យខូចអនាគតបែបនេះ៕

ប្រភព៖ កោះសន្តិភាព

ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០១០

Categories: បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: