ការ​អប់រំ​បញ្ហា​ផ្លូវ​ភេទ​នៅ​កម្ពុជា នៅ​មាន​កម្រិត


«សូម​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ​» ​គឺ​ជា​បទ​ចម្រៀង​មួយ​របស់​ក្រុម​ហ៊ីបហប់​អាមេរិកាំង​បី​នាក់​​ឈ្មោះ Salt-N-Pepa ​បាន​ក្លាយ​ជា​បទ​ចម្រៀង​លេខ​មួយ​កាល​ពី​ឆ្នាំ​១៩៩១ ហើយ​យុវវ័យ​នៅ​អាមេរិក អូស្រ្តាលី អាល្លឺម៉ង់ ​និង​ស្វ៊ីស​បាន​ចាប់​ផ្តើម​ទន្ទេញ​ពាក្យ​នៃ​បទ​ចម្រៀង​ដែល​មាន​ ប្រជាប្រិយ​នេះ​។ បទ​ចម្រៀង​នេះ​បាន​និយាយ​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​បញ្ហា​ផ្លូវ​ភេទ ជំរុញ​ឲ្យ​មាន​នូវ​សុវត្ថិភាព​ផ្លូវ​ភេទ និង​ការ​ពិនិត្យ​ចំណុច​មិន​ល្អ​នៃ​បញ្ហា​ផ្លូវ​ភេទ​នៅ​ក្នុង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​អំឡុង​ទសវត្សរ៍​ទី៩០​។ ក្រោយ​មក បទ​ចម្រៀង​ស៊េរី​ថ្មី​នៃ​បទ​ចម្រៀង​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ចំណង​ជើង​ថា​ «សូម​និយាយ​អំពី​បញ្ហា​អេដស៍​» ​ដែល​បង្ហាញ​ពី​សារៈ​សំខាន់​មួយ​អំពី​ការ​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺ​ អេដស៍​។

ការ​អប់រំ​បញ្ហា​ផ្លូវ​ភេទ ​គឺ​ជា​ការ​អប់រំ​អំពី​រាង​កាយ​មនុស្ស ការ​បន្ត​ពូជ និង​បញ្ហា​ផ្លូវ​ភេទ និង​ឥរិយាបថ​ផ្លូវ​ភេទ​របស់​មនុស្ស។ ​បណ្តា​ប្រទេស​ដែល​មាន​ឥរិយាបថ​អភិរក្ស​ចំពោះ​ការ​អប់រំ​​បញ្ហា​ផ្លូវ​ ភេទ​បាន​ទទួល​បញ្ហា​ខ្ពស់​ជាង​បណ្តា​ប្រទេស​ដែល​មាន​ការ​អប់រំ​បញ្ហា​ ផ្លូវ​ភេទ​ ដូច​ជា​​ យុវវ័យ​មាន​ផ្ទៃ​ពោះ ​និង​ជំងឺ​កាម​រោគ​។ ​ការ​តម​ចំណង់​ផ្លូវ​ភេទ ​គឺជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ការ​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ជំងឺ​កាម​រោគ។ ប៉ុន្តែ​​តាម​ពិត​ទៅ យុវវ័យ​ជំនាន់​ក្រោយ​នាំ​គ្នា​​រួម​ភេទ។

ប្រធាន​បទ​ផ្លូវ​ភេទ​នៅ​ ក្នុង​ប្រទេស​ជា​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ការ​ហាម​ប្រាម​ ហើយ​ការ​ដាក់​ការ​អប់រំ​បញ្ហា​ផ្លូវ​ភេទ​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ តាម​សាលា​នៅ​តែ​ជា​ប្រធាន​បទ​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​មួយ ចំនួន​។

ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រធាន​បទ​ស្តី​ពី​បញ្ហា​ផ្លូវ​​ភេទ​ មាន​ការ​​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​និយាយ​សម្រាប់​ស្រ្តី​ភេទ។

ជាមួយ ​នឹង​កំណើន​នៃ​យុវវ័យ​កម្ពុជា​ដែល​បាន​រួម​ភេទ​ជា​មួយ​គ្នា​មុន ពេល​រៀបការ និង​មិន​មាន​ការ​ការ​ពារ ប្រធាន​បទ​នៃ​សុវត្ថិភាព​ផ្លូវ​ភេទ​និង​ជម្រើស​ផ្សេងៗ​ចាំបាច់​​ត្រូវ ​តែ​លើក​ឡើង​មក​និយាយ​។ ការ​ពន្លូត​កូន គឺ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ​ស្រ្តី​កម្ពុជា​ជាង​​៥០%​ ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​៤៩​ឆ្នាំ​ យ៉ាង​ហោច​ណាស់​ធ្លាប់​ពន្លូត​កូន​ម្តង​​។ ​លទ្ធភាព​ស្វែងរក​ការ​ពន្លូត​កូន ​គឺ​ងាយ​ស្រួល​រក​ជាង​លទ្ធភាព​គ្រប់គ្រង​មិន​ឲ្យ​មាន​កូន​។

ក្នុង​ ប្រទេស​កម្ពុជា មាន​តែ​ព័ត៌មាន​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ត្រូវ បាន​បង្រៀន​នៅ​តាម​សាលា​។ ​សៀវភៅ​ជីវវិទ្យា​មាន​ព័ត៌មាន​អំពី​ទឹក​កាម ​អូវ៉ែរ ស្បូន ​និង​មិន​បាន​និយាយ​អំពី​បញ្ហា​នៃ​ការ​រួម​ភេទ​នោះ​ទេ​។ សៀវភៅ​ភាគ​ច្រើន​បំផុត​ជា​ភាសា​អង់គ្លេស​ ហើយ​ប្រភព​អំពី​ការ​អប់រំ​បញ្ហា​ផ្លូវ​ភេទ​ជា​ភាសា​ខ្មែរ​​នៅ​មាន​កម្រិត ​ដែល​នេះ​​ធ្វើ​ឲ្យ​​មាន​បញ្ហា​ប្រឈម​មួយ​​​សម្រាប់​គ្រូ​បង្រៀន​ក្នុង ការ​លើក​យក​ព័ត៌មាន​ទៅ​សិស្ស​របស់​ខ្លួន​។

ឪពុក​ម្តាយ​កម្ពុជា​មិន​​ ចង់​ឲ្យ​​មាន​ការ​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ ទៅ​កូន​របស់​ខ្លួន​នោះ​ទេ​ ដោយ​សារ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រធាន​បទ​ហាម​ប្រាម​។

យុវវ័យ​បាន​រៀន​អំពី​បញ្ហា​ផ្លូវ​ភេទ​តាម​រយៈ​វីដេអូ​អាស​អាភាស​ ដែល​នេះ​ធ្វើឲ្យ​ពួក​គេ​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង​។

យោង ​តាម​របាយការណ៍​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ​កាល​ពី​ឆ្នាំ​២០០៦ ក្មេង​ប្រុស​ជាង​៤៦%​ និង​ក្មេង​ស្រី​៣០​% បាន​ប្រាប់​ថា​ ពួក​គេ​ធ្លាប់​មើល​រឿង​អាសអាភាស។ ការ​មើល​វីដេអូ​អាសអាភាស​បាន​ធ្វើ​ឲ្យ​មាន​នូវ​ការ​កើន​ឡើង​នូវ​ការ​ រំលោភ​បំពាន​ផ្លូវ​ភេទ​ទាំង​ផ្នែក​រាង​កាយ និង​ពាក្យ​សម្តី និង​ការ​បៀត​បៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​ ហើយ​បុរស​កម្ពុជា​ជិត​៤០%​ដែល​បាន​ទិញ​សេវា​ផ្លូវ​ភេទ​បាន​ស្តី​បន្ទោស ថា​មក​ពី​មាន​រឿង​អាស​អាភាស​របស់​ប្រទេស​លោក​ខាង​លិច​ទើប​ធ្វើ​ឲ្យ​មាន ការ​រំលោភ​បូក​។ ​ជាង​នេះ​ទៀត​ ការ​ប្រើ​ប្រាស់​វីដេអូ​អាសអាភាស​ជា​បុព្វហេតុ​នាំ​ឲ្យ​យុវវ័យ​ស្វែងរក ​ការ​រួម​ភេទ​ទាំង​​នៅ​វ័យ​ក្មេង​​ ដោយ​គ្មាន​ការ​ការពារ​អ្វីទាំង​អស់​។

អង្គការ ​គំនិត​ផ្តួច​ផ្តើម​សុខភាព​បន្ត​ពូជ​សម្រាប់​យុវវ័យ​នៅ​អាស៊ី​ (RHIYA) ធ្វើ​ការ​គាំ​ទ្រ​ឲ្យ​មាន​នូវ​វិធីសាស្រ្ត​ចូល​រួម​ និង​​ច្នៃ​ប្រឌិត​ដើម្បី​ធានា​នូវ​សុខភាព​បន្ត​ពូជ​ និង​ការ​ការ​ពារ​​មិន​ឲ្យ​មាន​​បញ្ហា​ផ្លូវ​ភេទ​សម្រាប់​មនុស្ស​ពេញ​វ័យ​។ ​គម្រោង​ទាំង​នោះ​រួម​មាន សកម្មភាព​អប់រំ​តាម​រថយន្ត​ទៅ​សាធារណជន ​ការ​បង្ហាញ​តាម​កម្មវិធី​វិទ្យុ និង​មជ្ឈ​មណ្ឌល​សុខភាព​បន្ត​ពូជ​របស់​យុវវ័យ និង​បណ្តាញ​មិត្ត​អប់រំ​មិត្ត និង​យុទ្ធនាការ​ទូទាំង​ប្រទេស​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​សំខាន់​ៗ​អំពី​ សុខភាព​បន្ត​ពូជ និង​សេវា​សម្រាប់​យុវវ័យ​កម្ពុជា​ដែល​មាន​អាយុ​ពី​១០​ទៅ​២៤​ឆ្នាំ​។ អង្គការ RHIYA ​មាន​គោលដៅ​សំដៅ​ទៅ​រក​យុវវ័យ​ដែល​ងាយ​រងគ្រោះ​ដូចជា កម្មករ​​ចំណាក​ស្រុក ក្មេង​អនាថា​តាម​ផ្លូវ​ នារី​បម្រើ​ផ្លូវ​ភេទ​ ​និង​ប្រជាជន​ដែល​រស់​នៅ​តាម​សំណង់​អនាធិបតេយ្យ និង​សហគមន៍​ជនបទ​ក្រីក្រ​។

យើង ​ត្រូវ​ការ​អប់រំ​យុវវ័យ​ជំនាន់​ក្រោយ និង​ជួយ​ពួក​គេ​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​អំពី​ជីវិត ​ផ្លូវ​ភេទ​របស់​ពួក​គេ​។ ​ការ​អប់រំ​បញ្ហា​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​មាន​សារៈ​សំខាន់ ហើយ​ជំហាន​ដំបូង​ គឺ​ការ​ទទួល​ស្គាល់​ថា វា​គ្មាន​បញ្ហា​ទេ​ក្នុង​ការ​និយាយ​ជា​ចំហ​អំពី​បញ្ហា​ផ្លូវ​ភេទ៕

ប្រភព : ភ្នំពេញប៉ុស្តិ

Categories: កុមារ, កុមារា, កុមារី, ក្មេងប្រុស, សង្គមរស់នៅ | Tags: , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: