ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ


គ្រប់វ័យត្រូវប៉ាន់ តណ្ហាពុះកញ្ជ្រោល

គ្រប់វ័យត្រូវប៉ាន់ តណ្ហាពុះកញ្ជ្រោល

ខេត្ត​ពោធិ៍​សាត់ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​​បទ​ចាប់​រំលោភ​សេព​ សន្ថវៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ បាន​សម្រេច​ចំនួន​២​លើក ​​កាល​ពី​ថ្ងៃ​ទី​៦ តុលា ២០១២ វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ស្រុក​ក្រគរ ។នាយ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​អន្សារ​​ចំបក់​​​ឱ្យ​ដឹង​ថាក្មេង​ប្រុស​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​នេះ​ឈ្មោះ ទឹង សុខ អាយុ​១៤​ឆ្នាំ ឯ​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ឈ​.​ស​.​ឡ​.​ធ​.​ន អាយុ​១៣​ឆ្នាំ ហើយ​​​ទាំង​​ក្មេង​ប្រុស​​ និង​​ក្មេ​ង​​ស្រី​​​​​រង​គ្រោះ​​​​ជា​កម្ម​ករ​​​​ត្រី​រស់​​​នៅ​​ក្នុង​ ផ្ទះ​​ថៅ​កែ​​​​​​ជា​​មួយ​គ្នា ។​​

​ក្មេង​​​ស្រី​រង​គ្រោះ​​​​បាន​ចោទ​ប្រកាន់​​​ថា ​ក្មេង​​​ប្រុស​ម្នាក់​​​នេះ​ បាន​​​ចាប់​នាង​រំលោភ​​​​ចំនួន​​ពីរ​លើក​ហើយ ដោយលើក​ទី​១ ​​​កាល​ពី​​​ថ្ងៃទី​​​២០ កញ្ញា ​​វេលា​​ម៉ោង​​៤​​ទៀប​ភ្លឺ​​ ខណៈថៅ​​កែ​​​ជា​ម្ចាស់​ផ្ទះ​​​មិន​នៅ​​​ ជន​នេះ​​​បាន​លូន​ចូល​​​ក្នុង​មុងចាប់​​​​នាង​រំលោភ​​​​រហូត​​បាន​សម្រេច​​​ ​​ ។ លើក​ទី​​២​​ នៅ​ថ្ងៃ​ទី​៦ តុលា​​ វេលា​ម៉ោង​​​​៤​ទៀប​ភ្លឺ​​​​ដដែល​​​ ​ក្មេងនេះ​ក៏​​បាន​​បើក​មុង​ចូល​ចាប់​នាង​​​​រំលោភ​​​រហូត​បាន​សម្រេច​ម្តង​ទៀត​​​ ​ទើប​នាង​​​​ទៅ​ផ្ទះ​​​​ប្រាប់​ម្តាយ​​​​ឱ្យ​​​ប្តឹង​​សមត្ថ​កិច្ច​​​​តែ​ ម្តង ។​ប៉ុន្តែ​ក្មេងប្រុស​ជា​ជនសង្ស័យ​បាន​ប្រកែក​ដាច់អហង្ការ​ថា ​ទើបតែ​បាន​មួយដង​ទេ​ ហើយ​មិន​សម្រេច​ទៀត។

​ចំណែក​​​​ក្មេង​​​ប្រុស​ជាប់​ចោទ​​​​បាន​សារ​ភាព​​​ ថា​ ​ខ្លួន​​ពិត​ជា​​​បាន​ចាប់​នាង​​រំលោភ​​​មែន​​ ប៉ុន្តែ​​​​មាន​តែ​ម្តង​ទេ​​​​​​ ហើយ​មិន​បាន​សម្រេច​​​​ទៀត​ ។​​ មន្ត្រី​​ប៉ូលិស​បញ្ជាក់​ថា ​​ទោះ​​​រំលោភ​​​​បាន​សម្រេច​​​ក្តី​​​​​ ឬ​មិន​បាន​​​​សម្រេច​​ក្តី​​​ជន​សង្ស័យ​​​ត្រូវ​តែ​មាន​​​​ទោស​គ្រាន់​តែ​​​ ​​ទោស​​ធ្ងន់​​ និង​ស្រាល​ប៉ុណ្ណោះ​​ ។ ជន​​ជា​ប់​​​​​​​​ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​តុលាការ​​​នា​ព្រឹក​​​​ថ្ងៃ​ ទី​​​៨​ តុលា​ ដើម្បី​​​​វិនិច្ឆ័យ​​តាម​ច្បាប់​​ ៕​

ប្រភព៖ កោះសន្តិភាព កោះសន្តិភាព១

Categories: កុមារ, កុមារា, កុមារី, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: