ក្មេង​​ប្រុស​​ជំទង់​​​អាយុ​១៦​ឆ្នាំ លួងលោម​ក្មេងស្រី​អាយុ​ ៨ ​ឆ្នាំ​រួម​រ័ក​


ខេត្តកណ្តាល ៖ ក្មេងប្រុសជំទង់អាយុ១៦ឆ្នាំ និងមានក្រយៅក្បាលដល់ទៅ៦ បានលួងលោមក្មេងស្រីអាយុ ៨ ឆ្នាំរួមមេត្រីជាមួយគ្នា នៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួនរហូតបានសម្រេច ដោយសន្យាថានឹងឱ្យកៅស៊ូពាក់ដៃច្រើន នៅគ្រាដែលក្មេងស្រីរងគ្រោះ ទៅមើលទូរទស្សន៍នៅលើផ្ទះរបស់គេ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧  តុលា នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ក្រោយពីហេតុការណ៍កើតឡើង រឿងរ៉ាវបានដឹងដល់អាណាព្យាបាលក្មេងស្រីរងគ្រោះ ក៏ប្តឹងប៉ូលិសឱ្យធ្វើការឃាត់ខ្លួនក្មេងប្រុសកំហូច នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង កាលពីព្រឹកថ្ងៃទី២៨ តុលាដើម្បីធ្វើការសាកសួរ ។លោកលន ចាន់ថា អធិការរងទទួលផែនយុត្តិធម៌បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះស៊ូ វឿន អាយុ១៦ឆ្នាំ  មានទីលំនៅឃុំខាងលើ ។

ចំណែកក្មេងស្រីរងគ្រោះអាយុ ៨ ឆ្នាំមានទីលំនៅជិតគ្នាជាមួយជនសង្ស័យ ។ ប្រភពដដែលបន្តឱ្យដឹងទៀតថា នៅរសៀលថ្ងៃកើតហេតុក្មេងស្រីរងគ្រោះ បានទៅមើលទូរទស្សន៍នៅផ្ទះជនសង្ស័យ គឺមើលជាមួយជនសង្ស័យ និងប្អូនស្រីរបស់ជនសង្ស័យម្នាក់ទៀត ខណៈពេលដែលឪពុកម្តាយជនសង្ស័យមិននៅផ្ទះ ។

ហេតុការណ៍នេះ​កើត​ឡើងនៅគ្រា​ដែល​​ក្មេង​ស្រី​រង​គ្រោះ ​​ទៅ​មើល​ទូរទស្សន៍​​នៅ​លើ​ផ្ទះ​របស់​ក្មេង​ប្រុស​​កំហូច​​នោះ​​​​កាលពីវេលា ​ម៉ោង​៣​រសៀល​​ថ្ងៃទី​​១៧ តុលា ​នៅ​​ភូមិទួល​ក្រាំង ឃុំ​ក្រាំងយ៉ូវ ស្រុកស្អាង ។ ​ក្រោ​យ​​ពី​បាន​ដឹង​រឿង​រ៉ាវ​​ខា​ង​លើ​​​អាណា​ព្យា​បាល​​​​​ក្មេង​ស្រី​ រងគ្រោះ​ក៏​ទៅ​ប្ដឹង​ប៉ូលិស​​​​​​ឱ្យ​ធ្វើ​ការ​ឃាត់​​​ខ្លួន​​ក្មេង​ប្រុស​​ កំហូចនោះ​​​នាំ​មកក​ាន់​អធិ​ការ​ដ្ឋាន​​​ស្រុក​ស្អាង​​កាលពីព្រឹក​ថ្ងៃទី​១៨ តុលា​​ ដើម្បី​ធ្វើ​​ការ​​សាក​សួ​រ​​​ ។ ​

​លោកលន ចាន់ថា អធិកា​រ​​រង​ទទួល​ផែន​យុត្តិ​ធម៌​​​បាន​​ឱ្យ​ដឹងថា​ ​​ជន​សង្ស័យ​ដែល​ត្រូវបាន​​ឃាត់​ខ្លួន​​​មានឈ្មោះស៊ូ វឿន ភេទប្រុស​ អាយុ​១៦​ឆ្នាំ ។ ​ជន​នេះ​មាន​លក្ខណៈ​ពិសេស​​​គឺមាន​ក្រយៅ​​ក្បាល​​ដល់​ទៅ​៦ ​មានទីលំនៅក្នុង​​ភូមិ​ទួល​ក្រាំង​​ ឃុំ​ក្រាំង​យ៉ូវ ​ស្រុក​ស្អាង រស់​នៅ​ក្នុង​បន្ទុក​​​ឪពុក​ម្ដាយ​ ។ ​ចំណែក​ក្មេង​ស្រី​​រងគ្រោះ​អាយុ​​៨ឆ្នាំ ​។ ​ប្រភព​​ដដែលបាន​ឱ្យ​ដឹង​ទៀតថា ​នៅ​រសៀល​ថ្ងៃ​កើត​ហេតុ​​ក្មេង​ស្រី​រងគ្រោះបាន​ទៅ​មើល​ទូរ​ទស្សន៍​នៅផ្ទះ​ ជនសង្ស័យ ​គឺមើល​ជាមួយជន​សង្ស័យ​ និងប្អូន​ស្រី​របស់​ជនសង្ស័យ​ម្នាក់​ទៀត​ ខណៈដែល​ឪពុក​ម្ដាយ​​​ជន​សង្ស័យ​មិននៅ​ផ្ទះ​​​​​ ។ ​ក្រោយមក​​ទៀត​ជនសង្ស័យ​បាន​ប្រើ​ឱ្យ​ប្អូន​ស្រី​​​របស់គេ​ទៅខ្ចី​ដែកកេះ​ ពីអ្នក​ជិត​ខាង​​យក​មក​បង្កាត់​ភ្លើង​ដាំបាយ​​​ ពេលដែល​ប្អូន​​ស្រី​របស់គេ​​ចេញ​ទៅ​ជនសង្ស័យ​បានបបួល​ក្មេង​ស្រី​រង​គ្រោះ​​ រួម​រ័ក​​ដោយ​លួង​លោម​​ថា​នឹង​ឱ្យ​កៅស៊ូ​កង​ច្រើន​​ ហើយ​​កុមារី​រងគ្រោះ​​ក៏​ព្រម​តាម​ ។ ពេល​នោះ​ក្មេង​ប្រុស​កំហូច​​​បាន​លើកបី​កុមារី​រង​គ្រោះ​ពីមុខទូរទស្សន៍​​ ចូល​ទៅ​ក្នុង​បន្ទប់បង​ស្រី​​រួចបិទ​វាំងនន​​ ហើយ​បាន​​​ធ្វើសកម្មភាព​ពោប​ពី​​លើធ្វើ​ឱ្យ​ក្មេង​ស្រីរងគ្រោះ​​​​​ឈឺ​ចាប់​ ​ក៏ប្រាប់​ឱ្យ​​ជន​សង្ស័យ​​​ឈប់ ។ ​នៅ​គ្រា​នោះ​ប្អូនស្រី​របស់​ជន​សង្ស័យ​ក៏បាន​ត្រឡប់​មកពីខ្ចី​ដែក​កេះ​​គេ​ វិញ ស្រែក​ហៅ​​​ទើប​ជនសង្ស័យបញ្ឈប់​​សកម្ម​ភាព​​​របស់​ខ្លួន​​ ។ ​រហូត​ដល់ម៉ោង​​៥ល្ងាច​ថ្ងៃ​ដដែល​​បង​​ស្រី​របស់​កុមារីរងគ្រោះ​អាយុ​១០​ ឆ្នាំ បាន​ឃើញ​​​​ខោ​​ប្អូន​មាន​ប្រឡាក់​ឈាម​​ក៏​បាន​​ទៅ​ប្រាប់​​ម្ដាយ​របស់​​គេ ហើយ​ស្ត្រី​ជា​ម្ដាយ​​ដោយ​​​មាន​​ការសង្ស័យ​ក៏បាន​​​ដេញ​​ដោល​​សួរ​ជីក​ឫស​ គល់​ ទើបក្មេង​ស្រី​រងគ្រោះ​ប្រាប់​តាម​ត្រង់ពី​ហេតុ​​​ការណ៍​ដូច​​ខាងលើនេះ​ តែម្ដង ។ ​បច្ចុប្បន្ន​ជន​​​​សង្ស័យ​ត្រូវបានកសាង​សំណុំ​រឿង​​ដើម្បី​ចាត់​ការ​​​បន្ត ​​​តាម​ផ្លូវច្បាប់​ ៕

ប្រភព៖ កោះសន្តិភាព

Categories: កុមារ, កុមារា, កុមារី, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: