ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ចាប់​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​បាន​សម្រេច


កំពង់ស្ពឺ ​៖ ​ក្មេងប្រុស​ទើបតែ​អាយុ​១៥​ឆ្នាំ​ម្នាក់ ​ដោយ​អំណាច​តណ្ហា​ពុះកញ្ជ្រោល​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ លើ​កុមារី​អាយុ​៨​ឆ្នាំ​បានសម្រេច​ដល់ទី​ជំរៅ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដើម្បី​រៀបចំ ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់។

ជនជាប់សង្ស័យ ​ក្នុង ករណី​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ខាងលើ ត្រូវបាន​កំលាំង​សមត្ថកិច្ច ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២០ និង ១៥​នាទី​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២​នេះ នៅផ្ទះ​ភូមិ​ថ្លុក​រាំង ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង ខេ​ត្ត​កំពង់ស្ពឺ។​

​ មន្ត្រីប៉ូលិស ​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​កម្ពុ​ជាថ្មីឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ជនល្មើស​ដែល​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​បានសម្រេច​នោះ មានឈ្មោះ​ហ៊ឹម វិច្ឆិកា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​៦ មាន​ទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង ។ ប្រភព​បាន​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះយ.វ.ច.ក ភេទ​ស្រី អាយុ​៨​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា។​

​ ប៉ូលិស ​បាន​ប្រាប់​ទៀតថា ​ហេតុការណ៍​នៃ​ការចាប់រំលោភ​នេះ បាន​កើតមានឡើង​នៅវេលា​ម៉ោង ២០ និង ៣០​នាទី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ ត្រង់​ចំណុច​ផ្ទះ​ជនល្មើស ខណៈ​ពេល​ពួកគេ​នាំគ្នា​លេងបិតពួន។

​ ក្មេងប្រុស ​ជាប់ចោទ​ហ៊ឹម វិច្ឆិកា ​បាន​រៀប​សកម្មភាព​របស់​ខ្លួន​ថា មុន​ពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ រួម​ជាមួយ​ក្មេង​ក្នុងភូមិ​៣​ទៅ​៤​នាក់​ទៀត​បាន​មកលេង​ផ្ទះ​ខ្លួន ហើយក៏បបួលគ្នា​លេងបិទពួន លុះ​ព្រលប់ៗ​ក៏​ឈប់​លេង ហើយ អ្នកផ្សេង​បាន​ត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន ។ ចំពោះ​នាង​(​ជនរងគ្រោះ​) មិនទាន់​ទៅផ្ទះ​ទេ ដោយ​ដើរ​តាម​ខ្លួន​ទៅ​មើល​ទ្រុងមាន់​ បន្ទាប់​ឃើញ​សភាព​ស្ងាត់​ឱកាសល្អ បា​ន​បបួល​ក្មេងស្រី​នោះ​រួមភេទ។​

​ ជនជាប់ចោទ ​បន្តថា ក្រោយពី​បបួល​ដូច្នេះ​ គេក៏បបួល​ក្មេងស្រី​​រួមភេទ ដោយនាំគ្នាឡើងលើ​ក្តារក្បែរទ្រុងមាន់​ ហើយចាប់​ផ្តើមធ្វើសកម្ម​ភាពរំលោភ​រហូត​បានសម្រេច ​ក៏បែកគ្នាទៅផ្ទះរាងខ្លួន។

​ មន្ត្រីប៉ូលិស ​បញ្ជាក់ថា បន្ទាប់ពី​សកម្មភាព​ចាប់រំលោភ​រួច ក្មេងស្រី​បាន​ប្រាប់​ឪពុកម្តាយ​នាង បន្ទាប់មក​បាន​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​រកហេតុ​ផល និង ទៅប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ មក​សួរនាំ​ពី​រឿងរ៉ាវ​នេះ ហើយ​ជន​ប្រព្រឹត្ត​បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​ចាប់រំលោភ​មែន។​អាណា​ព្យា​បាល​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​មក​កាន់​ការិយាល័យ​លោក ​ បន្ទាប់​ពី​កូន​ស្រី​របស់​ពួក​គេ​បាន​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ ហេតុ​ចំពោះ​នាង​ ព្រម​ទាំង​អាការៈ​ឈឺ​ចាប់​ក្រោម​ពោះ​ និង​មាន​ធ្លាក់​ឈាម​មិន​បាត់​ផង​នោះ​។បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជា​បឋម​ឃើញ​ថា​ ក្មេង​ប្រុស​រង​គ្រោះ​អាច​ទំនង​ជា​មាន​ផែន​ការ​ត្រៀម​ទុក​មុន​ ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ ព្រោះ​មុន​ពេល​កើត​ ហេតុ​ក្មេង​ប្រុស​រូប​នេះ​ បាន​បបួល​ក្មេង​២​ទៅ​៣​នាក់​ ដើម្បី​នាំ​គ្នា​លេង​រត់​ដេញ​ចាប់​ រហូត​អស់​រយៈ​ពេល​២​ម៉ោង​ ក្រោយ​មក​ ក្មេង​ៗ​ទាំង​នោះ​ បាន​នាំ​គ្នា​ឈប់​លេង​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ឡែក​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ទៅ​ផ្ទះ​វិញ​ទេ​ ដោយ​ក្មេង​ប្រុស​បាន​ឃាត់​នាង​ ដើម្បី​លេង​ជា​មួយ​គ្នា​ត​ទៀត​ រួច​ក៏​មាន​ឱកាស​ចាប់​បង្ខំ​ក្មេង​ស្រី​រំលោភ​រហូត​បាន​សម្រេច​។​ ដោយ​ឃើញ​អាការៈ​ក្មេង​ស្រី​មាន​ការ​ឈឺ​ចុក​ចាប់​ខ្លាំង​ពេក​និង​មាន​ធ្លាក់​ ឈាម​មក​ជាមួយ​ផង​ ក្មេង​ប្រុស​សុខ​ នៅ​ បាន​ជួយ​លាង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​ រួច​យក​ត្រណាត់​ជូន​សម្អាត​ថែម​ទៀត​ផង​។​

​ បច្ចុប្បន្ន ​ជនជាប់ចោទ​សមត្ថកិច្ច កំពុង​សាកសួរ និង កសាង​សំណុំរឿង​តាម​នីតិ​វិធី រួច​បញ្ជូនទៅ​កាត់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕ ក្នុងថ្ងៃអង្គារ

ប្រភព៖ កម្ពុជាថ្មី

មើលផងដែរ៖
បញ្ជូន​ក្មេង​ប្រុស​១៤​ឆ្នាំ ដែល​រំលោភ​ក្មេង​ស្រី​៨ឆ្នាំ​ទៅ​តុលាការ

Categories: កុមារ, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: