ក្មេង​ប្រុស​ជំទង់​ម្នាក់​ជាប់​ចោទ​ពី​បទ​រំលោភ​កុមារី​អាយុ​៦ឆ្នាំ​


ខេត្ត​កំពង់​ចាម​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋ​បា​ល​ឃុំ​ដា​ ​ស្រុក​មេមត់​ ​បាន​ឃាត់​ខ្លួន​ក្មេង​ជំទង់​ម្នាក់​ ​ពាក់​ព័ន្ធ​ពី​បទ​រំលោភ​សេព​ស​ន្ថ​វៈ​លើ​អ​នីតិ​ជន​ដែល​ជា​កុមារី​អាយុ​ ៦ឆ្នាំ​ ​ក្រោយ​មក​សមត្ថ​កិច្ច​បាន​រៀបចំ​បំពេញ​សំណុំ​ឯក​សារ​ ​តាម​នីតិ​វិធី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ ខេ​ត្ដ​កំពង់​ចាម​ ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១។

លោក ​វរ​សេនីយ៍​ត្រី​ ​ឯម​ ​កុសល​ ​អធិការ​នគរបាល​ស្រុក​មេមត់​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​៤ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ វេលា​ម៉ោង​១៣ ឃុំ​ដារ​ ​ស្រុក​មេមត់​ ​ខេ​ត្ដ​កំពង់​ចាម​ ​មាន​ករណី​រំលោភ​សេព​ស​ន្ថ​វៈ​បាន​សម្រេច​បង្ក​ដោយឈ្មោះ​ ​វង់​ ​វិ​ន​ ​អាយុ​១៧ឆ្នាំ ​មាន​ទី​លំនៅ​ឃុំ​ដារ​ ​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេព​ស​ន្ថ​វៈ​លើ​កុមារី​ឈ្មោះ​ ​“ស​.ស​.ន​.” អាយុ ​៦ឆ្នាំ​ ​មាន​ទី​លំនៅ​ក្បែរ​គ្នា​។ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ នគរបាល​ប៉ុស្ដិ៍​រដ្ឋ​បា​ល​ឃុំ​ដារ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ម្ដាយ​កុមារី​ រង​គ្រោះ​។

តាម​ការ​បំភ្លឺ​របស់​កុមារី​រង​គ្រោះ​ឈ្មោះ​ ​“ស​.ស​.ន​.”បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ ពេល​ថ្ងៃ​ត្រង់​នាង​ ​“ស​.ស​.ន​.” បាន ​នាំ​ប្អូន​ស្រី​តូច​អាយុ​២ឆ្នាំ​ ​ដើរ​មក​លេង​ក្បែរ​ផ្ទះ​ ​ឈ្មោះ​ ​រុំ​ ​ដែល​នៅ​ជិត​គ្នា​។ ពេល​នោះ​ ​ឈ្មោះ​ ​វិ​ន​ ​ស្រែក​ ​ហៅ​នាង​ឱ្យ​មក​ក្នុង​ផ្ទះ​របស់​ខ្លួន​ថា​ ​ឱ្យ​ប្រាក់​នាង​១ពាន់​ ​តែ​នាង​មិន​ទៅ​។​ ​

បន្ទាប់​មក​ឈ្មោះ​ ​វិ​ន​ ​បាន​ចូល​មក​ចាប់​ដៃ​នាង​ ​“ស​.ស​.ន​.” រួច​អូស​ចូល​ក្នុង​ផ្ទះ​ចាប់​ឱ្យ​នាង​ដេក​ ​ហើយ​សម្រាត​ខោ​នាង​ត្រឹម​ជង្គង់​ ​រួច​ឡើង​ជិះ​ពី​លើ​នាង​តែ​ម្ដ​ង​។​ ​កុមារី​ ​“ស​.ស​.ន​.” បាន ​នាំ​ប្អូន​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ​ដោយ​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​ឡើ​យ​។​ ​នៅ​ថ្ងៃ​ទី​៦ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ នាង​ ​“ស​.ស​.ន​.” ក្ដៅ ​ខ្លួន​ម្ដាយ​ឪពុក​របស់​នាង​បាន​ហៅ​គ្រូ​ ​ពេទ្យ​មក​ចាក់​ថ្នាំ​ឱ្យ​។ ក្រោយ​ពី​លោក​គ្រូ​ ​ពេទ្យ​ចេញ​ទៅ​វិញ​ ​ម្ដាយ​របស់​នាង​បាន​ជជីក​សួរ​នាំ​កូន​ស្រី​ ​នាង​ក៏​ឆ្លើយ​ប្រាប់​ថា​ ​ឈ្មោះ​ ​វិ​ន​ ​បាន​ចាប់​រំលោភ​នា​ង​។​ ​

លោក ​ ​ឯម​ ​កុសល​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​៨ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ សមត្ថ​កិច្ច​បាន​ចុះ​ស្រាវជ្រាវ​ ​និង​ចាប់​ខ្លួន​យុ​វ​ជំទង់​ ​វង់​ ​វិ​ន​ ​នៅ​ឃុំ​ដារ​ ​ស្រុក​មេ​ម​ត់​។​

វង់​ ​វិ​ន​ ​បាន​សារភាព​ប្រាប់​ថា​ ​ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​លើ​កុមារី​ ​“ស​.ស​.ន​.” ពិត ​ប្រាកដ​មែ​ន​។​ ​នៅ​ថ្ងៃ​ទី​៩ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ នគរបាល​ស្រុក​មេមត់​បាន​បញ្ជូន​សំណុំ​រឿង​ ​និង​ជន​សង្ស័យ​ឈ្មោះ​ ​វង់​ ​វិ​ន​ ​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ការពារ​អ​នីតិ​ជន​ខេ​ត្ដ​កំពង់​ចាម​ ​ដើម្បី​បញ្ជូន​ត​ទៅ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេ​ត្ដ​កំពង់​ចាម​ ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បា​ប់​៕​

ប្រភពៈ នរគវត្ត

Categories: កុមារ, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: