រំលោភបាន៥ថ្ងៃ ទើបខាងស្រីនឹកឃើញប្ដឹងប៉ូលីស


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​នៅ​ថ្ងៃ​ទី​​៤ តុលា កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ បាន​​ឃាត់​ខ្លួន​​យុវ​ជន​​​ម្នាក់​អាយុ​១៨​​​ឆ្នាំ ដែល​ត្រូវ​​បាន​​ក្មេង​ស្រី​​ម្នាក់​អាយុ​១៤​ឆ្នាំ ចោទ​​ប្រកាន់​​ពី​បទ​​បង្ខំ​​នាង​​ឱ្យ​ផឹក​ស្រា​ស្រវឹង​​ ហើយ​ចាប់​​រំ​លោភ​​​នៅ​​​ផ្ទះ​សំណាក់ ។

លោក​វរ​សេនីយ៍​ត្រី ព្រហ្ម ថេង នាយកា​រិ​យា​ល័យ​ស្រាវ​ជ្រាវ​​​ប្រឆាំង​​​ការ​ជួញ​​ដូរ​​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​​នៃ​ទី​បញ្ជា​ការ​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត ​​ឱ្យ​ដឹង​ថា យុវ​ជន​​ដែល​ត្រូវ​បាន​​ឃាត់​ខ្លួន​​នេះ ឈ្មោះ​​សាមុន រក្សា ​អាយុ​​១៨​ឆ្នាំ រស់នៅភូមិ2 សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ មានឈ្មោះ គ.ស.ឡ អាយុ14ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

​​​​ជន​​ឈ្មោះ សាមុន រក្សា​​ ​ត្រូវ​បាន​​ឪពុក​ម្តាយ​​ក្មេង​ស្រី​​​​ប្តឹង​​ពី​​បទបង្ខំ​​កូន​​ស្រី​គាត់ ​​ឱ្យ​ផឹក​ស្រា​​ស្រវឹង​ ហើយ​ចាប់​រំ​លោភ​នៅ​​ក្នុង​ផ្ទះ​សំណាក់​​កាល​ពី​ថ្ងៃ​ទី​​២៩ កញ្ញា កន្លង​​មក​ ។ ក្រោយ​ពី​ចាប់​ខ្លួន​ ជន​នេះ​​ត្រូវ​បាន​​​បញ្ជូន​ទៅ​ទី​បញ្ជា​​ការ​​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត ​ដើម្បី​​សាក​សួរ​​ចម្លើយ ។

តាមការរៀបរាប់ របស់ក្មេងស្រីរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ កាលពី ថ្ងៃទី29 ខែកញ្ញា កន្លងទៅ នាងនិងឈ្មោះ សាមុន រក្សា បាននាំគ្នាទៅដើរលេង នៅសួនស្នេហ៍ជនបទ ហើយបាននាំគ្នា ផឹកស្រាអាន់ឆ័រថូ ក្លែមបុកល្ហុង អស់មួយថូ រួចឈ្មោះសាមុន រក្សា បាននាំនាងទៅបន្ទប់ជួលរបស់គេ ហើយចាប់នាង រំលោភរហូតបានសម្រេច

ក្រោយពីទទួលបានពាក្យបណ្តឹង របស់នារីរងគ្រោះ កម្លាំង អ.ហ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ព្រហ្ម ថេង នាយការិយាល័យប្រឆាំងការជួញដូរ និង ការពារអនិតិជន បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ ដោយសាមុន រក្សា បានសារភាពថា ខ្លួនពិតជាបានរំលោភនាងមែនចំនួន01លើក ការធ្វើបែបនេះ ក៏ព្រោះតែគេស្រលាញ់នាង។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​ ជន​​​ឈ្មោះសាមុន រក្សា​​ បាន​សារ​ភាពថា​ ​ខ្លួន​​ពិត​ជា​​បាន​ប្រព្រឹត្ត​មែន បន្ទាប់​ពី​​យល់​ព្រម​ទៅ​​ដើរ​លេង​ជា​មួយ​​​គ្នា​ហើយ​​បាន​​ផឹក​ស្រា​​រួច​​ យល់​​​ព្រម​ឡើង​ផ្ទះ​សំណាក់​​​ដោយ​ខ្លួន​ឯងគឺ​​​​​មិន​​បាន​​បង្ខំ​​ទេ តែ​ក្រោយ​ពេល​​​នាង​ត្រឡប់​​ទៅ​ដល់​ផ្ទះ​​​បានក៏​​ប្រាប់​ម្តាយ​​ឱ្យ​ប្តឹង​ ​ តែ​ម្តង​ ។ ចំពោះ​​ជន​ជាប់​​ចោទ ​​ត្រូវ​បាន​​​​កសាង​​សំណុំ​រឿង​​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត​ដើម្បី​​ ចាត់​ការ​​​បន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ កោះសន្តិភាព និង cam111

—————–

សុទ្ធតែពភ្លើ  មិនទាន់គ្រប់អាយុហ៊ានផឹកស្រា ដើរលេងនៅសួនស្នេហ៍ និងឡើងផ្ទះសំណាក់ទៀត..  នេះប្រហែលជាកម្មហើយ ស្ដាយក្រោយក៏វាហួសពេលដែរ។

Categories: កុមារី, បទល្មើសកុមារ, រឿងអាសអាភាស | ស្លាក: , , , , , , , | បញ្ចេញ​មតិ​មួយ

ការ​នាំទិស​ប្រកាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: