កុមារីម្នាក់​សុំ​ឪពុក​ម្ដាយ​ទៅលេងផ្សារ​សុវណ្ណា ម្ដាយ​​ឃាត់​កុំ​ឲ្យ​ទៅ​ លួច​ចងកសម្លាប់​ខ្លួនឯង


ភ្នំពេញ ៖ កុមារី​អាយុ ១៣ ឆ្នាំ ម្នាក់​បាន​ចងកធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ព្រោះ​សុំ​ម្ដាយ​ឪពុក​ទៅលេង ផ្សារ​សុវណ្ណា​ជាមួយ​មិត្តភ័ក្ដិ​ លួចទៅ​ចងកសម្លាប់​ខ្លួន។​ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ១៥ នាទី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ឆ្នាំ ២០១២ ស្ថិត​នៅ​ក្នុង​ជាប់​របង​សាលា​កសិកម្ម​ចំ​ការ​ដូង ក្នុង​ភូមិ​ខ្វា ខាងកើត សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ឪពុក​ម្តាយ​របស់​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​កូនស្រី​របស់​គាត់ ឈ្មោះ សាវឿន ឡេ​ក ភេទ​ស្រី អាយុ ១៣ ឆ្នាំ ប្រាប់​គាត់​ថា រូបគេ​សូម​ទៅលេង​ផ្សារ​សុ​វណ្ណា ជាមួយ​មិត្តភ័ក្ដិ តែ​រូប​គាត់​ពុំបាន​អនុញ្ញាត​ឲ្យ​កូន​ទៅលេង ព្រោះ​កូន​តូច​ខ្លាច​វង្វេង ផ្លូវ​បាត់​កូន ខណៈ​ពេល​នោះ​រូប​គាត់​និង​ប្ដី​របស់​គាត់ ជាប់​លក់ដូរ​បន្តិចបន្តួច​ នៅ​រោង​ខាងមុខ មិន​ដឹង​ថា កូន​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ ហើយ​ចងក​សម្លាប់​ខ្លួន នោះ​ទេ ក្រោយមក​ប្រហែល​ជា​កន្លះ​ម៉ោង កូនស្រី​ដែល ជា​ប្អូន​របស់​កុមារី​រងគ្រោះ​បាន​ឃើញ បង​របស់​គេ​ចង ក​ជាមួយ​ក្រ​ម៉ា​និង​ខ្សែ ភ្លើង ស្នូរ​ហាល​ខោអាវ ទើប​មានការ​ឆោឡោ ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​បន្ទាប់មក​ឪពុក ម្ដាយ​របស់​កុមារី​រងគ្រោះ​បាន​ដឹក​កូន​របស់​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក​ចំ​ការ​ដូង ក៏ប៉ុន្តែ​ដោយ​តែ​ជនរងគ្រោះ​ធ្ងន់ធ្ងរ ក៏​គ្រូពេទ្យ បាន​ធ្វើ​ការ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​មានជ័យ ខណ្ឌ​មានជ័យ​លុះ​បាន​ទៅដល់ ពាក់​កណ្ដាល​ ផ្លូវ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ។ បច្ចុប្បន្ន​សព​កុមារី​ត្រូវ​បាន​ឪពុក​ម្ដាយ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង​៕

ប្រភព៖KSMC-NEWS

—————————————————-

មានកត្តាជាច្រើនដែលធ្វើឲ្យកុមារីធ្វើបែបនេះ:
– ក្មេងមានគំនិតខ្លី ងាយរងការប៉ះពាល់សតិអារម្មណ៏ (វិប​ត្តិផ្លូវចិត្ត)
– ការអប់រំរបស់ឪពុកម្ដាយ មិនបានដឹតដល់ រឺខុសវិធី
– ក្មេងអាចមើលទស្សនាវដ្ដី ការសែត រឺទស្សនីយភាព(វិដេអូ) ណាមួយដែលមានករណីរធ្វើអត្តឃាតបែបនេះ
– ឥទ្ធិពលសង្គម
– ជីវភាពគ្រួសារ

Categories: កុមារី | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: