បញ្ជូនសង្ឃក្លែងក្លាយ​ប្រទូស្ដកេរ្ដិ៍ខ្មាសលើក្មេងស្រីអាយុ១០ឆ្នាំ ទៅតុលាការ


ភ្នំពេញ ៖ សង្ឃក្លែងក្លាយ ដែលត្រូវបាន ឪពុកម្ដាយក្មេងស្រីរង គ្រោះប្ដឹងសមត្ថកិច្ច អាវុធហត្ថឱ្យ ចាប់ ខ្លួនភ្លាមៗ បន្ទាប់ពីសង្ឃ នេះ បានប្រព្រឹត្ដអំពើប្រទូស្ដកេរ្ដិ៍ខ្មាស ទៅ លើក្មេងស្រីអាយុ១០ឆ្នាំ នៅចំណុចផ្ទះលេខ ៦ បេ ផ្លូវលេខ៣អា ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២នេះ ត្រូវបានកម្លាំងអាវុធហត្ថ ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ  ។

មន្ដ្រីអាវុធហត្ថការិយា ល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំ ពេញ បានថ្លែងថាសង្ឃអង្គនេះ ត្រូវបាន បញ្ជូនទៅកាន់តុលាការ នៅរសៀល ថ្ងៃទី៤ ខែវិច្ឆិកានេះ បន្ទាប់ពីចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី២ ខែធ្នូ បន្ទាប់ពីប្រព្រឹត្ដសកម្មភាព ប្រទូស្ដកេរ្ដិ៍ខ្មាសលើក្មេងស្រីអាយុ១០ឆ្នាំនិងកំហុសមួយទៀត គ្រងស្បង់ ចីវក្លែងក្លាយ ធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា លោកសង្ឃ ក្លែងក្លាយមួយអង្គ ត្រូវមន្ដ្រីកងរាជអាវុធហត្ថខណ្ឌដង្កោ ឃាត់ ខ្លួនភ្លាមៗ បន្ទាប់ពីលោកសង្ឃ រូបនេះបាន និមន្ដបិណ្ឌបាត្រ ហើយ បន្លំប្រទូសកេរ្ដិ៍ខ្មាស កុមារី អាយុ១០ឆ្នាំម្នាក់ ដោយបានយកដៃ ទៅស្ទាបអង្អែលខ្លួនកុមារី និងធ្វើអ្វីដែល ហួសគួរឱ្យហួសចិត្ដ ។ ការឃាត់ខ្លួននេះ កើត ឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១០១២ នៅចំណុចផ្ទះ លេខ៦បេ ផ្លូវលេខ ៣អា  ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោកសង្ឃក្លែងក្លាយ ដែលត្រូវកម្លាំង អាវុធហត្ថឃាត់ខ្លួនខាងលើនេះ មានឈ្មោះមឹក ភ័ក្រ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកុមារី រងគ្រោះមានឈ្មោះ ធ-ប អាយុ១០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុខាងលើនេះ ។

យោងតាមប្រជាពលរដ្ឋ ដែលរស់នៅ ជិតចំណុចកើតហេតុ ហើយបានឃើញហេតុ ការណ៍ខាងលើនេះ បាននិយាយរៀបរាប់ ប្រាប់ សមត្ថកិច្ចមុនពេល កើតហេតុ គេសង្កេត ឃើញ លោកសង្ឃមួយអង្គ  ស្ពាយបាត្រ លោក និងថង់យាម និមន្ដដើរបិណ្ឌបាត្រ តាមមុខផ្ទះនីមួយៗ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ពេលនិមន្ដ ដល់មុខផ្ទះកើតហេតុ កុមារីរងគ្រោះឈ្មោះធ.ប  បានសុំលុយពីយាយ មួយពាន់រៀល មកដាក់បាត្រលោកខណៈដាក់ បាត្រ លោកសង្ឃឈ្មោះមឹក ភ័ក្រ បានសូត្រ ធម៌ឱ្យពរ ដូចព្រះសង្ឃដទៃដែរ ប៉ុន្ដែគួរឱ្យ ហួសចិត្ដ ពេលសូត្រធម៌ឱ្យពររួច ព្រះសង្ឃ មិនបាននិមន្ដចេញពីមុខផ្ទះឡើយ បាននិយាយ សួរទៅកុមារីថា រាល់ថ្ងៃ ចៅរៀនខ្សោយមុខ វិជ្ជាអ្វីខ្លះ ចាំលោកតាបញ្ចូលសីល៍ឱ្យរៀន ពូកែ ហើយកុមារីឆ្លើយថា ខ្សោយ គណិត វិទ្យា ដូច្នេះលោកសង្ឃអង្គនោះ ក៏បាន ប្រើល្បិចស្ទាប អង្អែលខ្លួនប្រាណ និងធ្វើអ្វី ដែលសង្គមស្អប់ខ្ពើម ពេលនោះប្រជាពលរដ្ឋ និងអ្នកជិតខាងឃើញ ក៏ស្រែកឆោឡោផ្អើល ដល់មន្ដ្រីកងរាជអាវុធ ដែលកំពុងជិះម៉ូតូ ល្បាតឃើញ ក៏ឃាត់ខ្លួនសង្ឃមួយអង្គនោះ ទៅតាមពាក្យប្ដឹងរបស់យាយកុមារីរងគ្រោះ ដែលបានប្ដឹងពីបទប្រទូស្ដកេរ្ដិ៍ខ្មាសកុមារី មិនទាន់គ្រប់អាយុ និងបំផ្លាញ កិត្ដិយសក្មេង ហើយនិងបាននាំខ្លួនលោកសង្ឃ ឃ្លានតណ្ហា នោះ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងបញ្ជូន បន្ដទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់។

ចំពោះករណីខាងលើនេះ បងប្អូនប្រជា ពលរដ្ឋ និងទន្ទឹងរង់ចាំមើលតើសមត្ថកិច្ច ដោះស្រាយយ៉ាងណា ចំពោះព្រះសង្ឃឃ្លាន តណ្ហា និងព្រះសង្ឃ ដែលដើរបោក ប្រាស់ថា ខ្លួនជាព្រះសង្ឃពិតប្រាកដ ។ ដូច្នេះប្រជា ពលរដ្ឋ ក៏បានសំណូមពរដល់សមត្ថកិច្ច មេត្ដា ដាក់ទោសឱ្យធ្ងន់ ចំពោះសង្ឃក្លែងក្លាយរូប នេះ ព្រោះសង្ឃនេះធ្វើឱ្យ ខូចឈ្មោះព្រះ សង្ឃដទៃទៀត ជាពិសេសប៉ះពាលកិត្ដិយស ប្រពៃណីខ្មែរ ផ្នែកព្រះពុទ្ធសាសនា ដោយគេ តាំងខ្លួនជាអ្នកកាន់សីល ប៉ុន្ដែមកប្រព្រឹត្ដ អំពើថោកទាបបំផុត ដែលសង្គមស្អប់ខ្ពើម។

អត្ថបទរបស់ ដើមអំពិល

Categories: កុមារី, បទល្មើសកុមារ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: