ចាប់ខ្លួន​តាបារាំង​ម្នាក់​ពីបទ​រំលោភ​ក្មេងប្រុស


A Frenchman was arrested and charged with sexually abusing boys yesterday after a raid on his home in Kandal province. Philippe Claude Jean Lauwers, 57, who police say came to Cambodia in 2006, faces charges relating to assaults on four boys aged between 9 and 17. Lieutenant Colonel Ros Savin, chief of the anti-human trafficking and juvenile protection police office in Kandal province, confirmed the Frenchman’s arrest.​“He was officially charged today with sexually abusing the juveniles,” Ros Savin said. “He has been sent to the provincial prison to await his trial”. Anti-human trafficking and juvenile protection police swooped on Lauwers’s rental house in Kien Svay district, yesterday, and discovered four boys inside, Ros Savin said.​ “Lauwers was arrested based on a complaint from [child-protection NGO] APLE,” he said, adding that charges related to numerous incidents involving boys, some which dated back to 2009. Lauwers often brought boys to his home, gave them food, bought them clothes and gave them money; however, the boys’ families were not aware of the alleged sexual assaults and thought of him as someone who had been generous to the children, Ros Savin said. Police seized a laptop, CDs, DVDs, two USB flash drives, a digital camera, rolls of film and candy from Lauwers’ house. Lauwers could not be reached for comment yesterday.

120120_07b

កណ្តាលៈ តាបារាំងម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់ ពីបទ​រំលោភ​បំពាន​លើ​ក្មេងប្រុស​ជាច្រើននាក់ កាលពីថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ប្រតិបត្តិការ​ចុះបង្ក្រាបមួយ ក្នុងស្រុក​កៀនស្វាយ​។

Philippe Claude Jean Lauwers អាយុ​ ៥៧ឆ្នាំ ត្រូវបាន​ចោទប្រកាន់ កាលពី​ម្សិលមិញ ដោយ​សាលា​ដំបូង​ខេត្តកណ្តាល ពីបទ​រំលោភ​ផ្លូវភេទ​លើក្មេងប្រុស​បួននាក់​អាយុ​ពី៩ដល់១៧ ឆ្នាំ។

លោក រស់ សាវិន នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជនខេត្ត បាន​បញ្ជាក់ថា ក្រោយពី​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន។ លោក បញ្ជាក់​ថា៖ «​គាត់ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន នៅពន្ធនាគារ​ខេត្ត ដើម្បី​រង់ចាំ​ការវិនិច្ឆ័យ»។

លោក រស់ សាវិន បន្ថែមថា នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះទៅកាន់​ផ្ទះជួល​របស់​លោក Lauwers ដោយគ្មាន​ការជូន​ដំណឹង នៅក្នុង​ភូមិព្រែកស្វាយ ឃុំ​ឈើទាល កាល​ពីថ្ងៃ​ម្សិលមិញ ហើយ​បាន​រកឃើញ​ក្មេងប្រុស ៤ នាក់ នៅខាងក្នុង​ផ្ទះជួលនោះ​។ លោកបន្ត​ថា៖ «​[លោក Lauwers] ត្រូវបាន​ចាប់ខ្លួន ផ្អែកលើ​របាយការណ៍ និង​ពាក្យបណ្តឹង​ពីអង្គការ​សកម្មភាព​ដើម្បី​កុមារ»។

អង្គការ​សកម្មភាព ​ដើម្បីកុមារ បានចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ កាលពី​ម្សិលមិញ ដោយ​លើកឡើងថា អង្គការនេះ បាន​ឃ្លាំមើល​សកម្មភាព​របស់លោក Lauwers តាំងពី​ខែ​វិច្ឆិកា ឆ្នាំ ២០១១ គឺនៅ​ពេលដែល​គាត់ យកក្មេងប្រុស​ទៅខេត្តនានា ពេល​ឈប់សម្រាក ហើយ​អង្គការនេះ បាន​ប្រមូល​ភស្តុតាង ដាក់ប្តឹង​ទៅសមត្ថកិច្ច​។

លោក Lauwers បានចូលមក​កម្ពុជា​កាលពីឆ្នាំ ២០០៩​។

នគរបាល ​អះអាងថា ជនជាតិ​បារាំង​រូបនេះ ​តែងតែ​នាំក្មេងប្រុស​ទៅផ្ទះគាត់ ផ្តល់​ម្ហូបអាហារ​ដល់ពួកគេ ទិញ​សម្លៀក​បំពាក់ឲ្យ​ពួកគេ និងឲ្យ​ប្រាក់​ពួកគេ បន្ទាប់ពី​រំលោភ​ផ្លូវភេទ​លើពួកគេ​រួច។

ក្រុម​គ្រួសារ​របស់​ ក្មេងប្រុស​ទាំងនោះ មិនបានដឹង​ពីអំពើ​រំលោភ​ផ្លូវភេទនេះទេ​ដោយពួកគេ​គិតថា គាត់​ជា​មនុស្ស​ម្នាក់ ដែល​ចិត្តល្អ​ចំពោះ​កុមារ។

​នគរបាល​ បាន​រឹបអូសយក​បាន​កុំព្យូទ័រ​យួរដៃ​មួយ ឌីស​ជាច្រើន កាំម៉ារ៉ាឌីជីថល​មួយ និង​របស់​របរ​មួយចំនួន​ទៀត​៕

ប្រភព : ភ្នំពេញប៉ុស្តិ៍

Categories: កុមារា, ក្មេងប្រុស, បទល្មើសកុមារ, boy | Tags: , , , | មតិ 2

Post navigation

2 thoughts on “ចាប់ខ្លួន​តាបារាំង​ម្នាក់​ពីបទ​រំលោភ​ក្មេងប្រុស

  1. Another disgusting foreign pervert. Good he is in jail now. It is important to know more also about aplecambodia.org which is cambodia’s most controversial foreign funded NGO. Not everyone is acutally guily and 99% of childabuse in Cambodia is domestic like in most other countries around the world. To use foreigners as a scapegoat to make money (APLE) is not helping the children. Everyone who abuses a child must get the same justice. Read more on APLE and the childprotection Industry in Cambodia on http://www.tpf-cambodia.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: