តើបុរសកាន់​តែឆ្លាត​​កាន់​តែ​សំបូរ​មេជីវិតមែន ឬទេ?​


18224611

អត្ថបទជាភាសាខ្មែរ៖

ស្រ្តី​គ្រប់​រូបប្រាថ្នា​ឲ្យប្តី​របស់ពួក​នាង​ជាបុរស​ឆ្លាតវៃ ​ត្បិត​អីបុរស​បែប​នេះឲ្យស្រ្តីមាន​សុភមង្គល​ជាង​ពីព្រោះ​ពួក​បុរស​នេះ​ពូ​ កែរ​ក​ប្រាក់​ ហើយ​ក៏ជាបង្អែក​ដ៏​មាំផង​ដែរ។​ ជាមួយ​ទឹកកាម​របស់​បុរស​ទាំង​​នេះ​ក៏មាន​គុណភាព​ខ្ពស់​ជាង​សំបូរ​មេជីវិត​ផង ​ដែរ​ នេះ​បើ​តាម​ពួក​អ្នក​វិទ្យា​សាស្រ្ត​អះអាង។​

ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅសាលាជាន់​ខ្ពស់​ King’s​ London​ សកលវិទ្យា​ល័យ ​Delaware​ និង​​សកលវិទ្យា​ល័យ​ New​ Mexico​ បាន​ប្រៀប​ធៀប​លទ្ធផល​នៃការ​សិក្សា5 ចំពោះកម្រិត​បញ្ញា​របស់ម​នុស្ស​ 425នាក់​  ដែល​ជាអតីត​ទាហាន​ក្នុង​សង្រ្គាម​នៅវៀត​ណាម ​ដែល​នេះ​ជាចំណែក​នៃប្រធានបទ​សិក្សា​លើការ​បង្ការ​ជម្ងឺ​ផ្សេងៗ​នៃ​ មជ្ឈមណ្ឌលទប់​ស្កាត់​ជម្ងឺ​របស់​អាមេរិក​ហើយ​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ1985។ បណ្តាបុរស​អាយុពី31 ដល់44ឆ្នាំ​ ត្រូវ​ស្នើឲ្យ​បរិចាគ​មេជីវិត​ ដើម្បី​គេសិក្សា​តាំង​ពីបរិមណមេជីវិត​ក្នុង​ទឹក​កាម​ ល្បឿន​នៃ​បំលាស់​ទីរបស់មេ​ជីវិតអស់​នោះពិសេស​គឺសុខ​ភាព​នៃ​មេជីវិត​ទាំង​​ នោះ។​ក្រុមមនុស្ស​ដែលឆ្លាត​វៃ (តាម​កម្រិត​ IQ ក្នុង​ពេល​សិក្សា)​ នោះចំនួន​មនុស្ស​ក្នុង​ទឹក​កាម​ 1ml​ដូច​គ្នាច្រើន​ជាង​អ្នក​មាន IQទាប​ ហើយ​មាន​ចំណុច​លើ​ភាព​ធាត់​ការ​ជក់​បារី​និង​ផឹក​ស្រា​ ឬអត់​នោះទេ។​​
ចម្ងល់​សម្រាប់​គ្រប់​គ្នា​គឺ ​ហេតុ​អ្វីអ្នក​ពូកែគិត​ ឬពូកែ​ធ្វើ​ជំនួញបែ​រជាមាន​ IQ ខ្ពស់​និង​មាន​មេ​ជីវិត​ល្អជា​ង?​​ គេ​អះ​អាង​ថា ​ពួក​មនុស្ស​ឆ្លាត​វៃភាគ​ច្រើន​សុខ​ភាព​ល្អ​ជាង​អ្នក​បញ្ញា​ខ្សោយ​ ហើយពួក​គេមិន​ឧស្សាហ៍​មាន​ជម្ងឺបេះដូង​ ឬវង្វេង​វង្វាន់​នោះ​ទេ។​ ពួក​អ្នក​វិទ្យាសាស្រ្ត​ក៏ឯក​ភាព​គ្នា​ថា ​អ្នក​ឆ្លាត​​វៃចេះ​រើស​យក​ការ​ងារ​​ដែល​មិន​​សូវ​​មាន​​ស្រ្តេស​​ ចេះ​​បង្កើត​​ឆាក​​ជីវិត​​ដែល​​ងាយ​ទទួល​​យក​​តាំង​​ពីទម្លាប់​រស់​នៅឡើងដូច ​ជាហូប​ចុក​ត្រឹម​ត្រូវ​ជាង​ហាត់​ប្រាណ​ជាប់​លាប់​ជាង។​ ពោល​គឺអ្នក​ឆ្លាត​គេចេះ​ស្វែ​ង​យល់​ នឹង​ធ្វើ​អី្វត្រឹម​ត្រូវ​ចំពោះខ្លួន​គេជាង។
​​ប៉ុន្តែការ​ស្រាវ​ជ្រាវ​របស់​ទស្សនាវដ្តី​ Intelligence​ បាន​អះអាង​ថា ទម្លាប់​អាក្រក់​ក្នុង​ការ​រស់​នៅ​​​មិន​ប៉ះពាល់ដល់​មេជីវិតទេ។​ ហេតុ​នេះសេច​ក្តីសន្និដ្ឋាន​ ខាង​លើមិន​សូវ​ទាក់​ទាញចិ​ត្តអ្នកផង​នោះ​ឡើយ។​ អញ្ចឹង​គេ​ជឿ​ថា​ បញ្ញា​ឆ្លាត​វៃគឺជា​ហេតុមួយ​ក្នុង​ចំណោម​កញ្ចប់​ធាតុ​នានា​ ដែល​បង្កើត​បាន​បុគ្គល​ល្អ​មួយរូ​ប​។ ហ្សែរ​មួយ​ពិត​ជាពាក់​ព័ន្ធ​និង​កត្តា​ជា​ច្រើន​ ហើយ​ហ្សែរ​ឆ្លាត​វៃជា​ច្រើន​អាច​តាម​របៀប​ណាមួយ​នោះជួយ​ឲ្យមេជីវិត​កើន​ឡើង​ ច្រើន។​
ប្រការ​ដែល​អាច​ស្រាយ​បញ្ជាក់​ថា ​ហេតុ​អីមនុស្ស​ឆ្លាត​វៃតែង​មាន​រូបរាង​សង្ហា ​នោះគ្រាន់​តែជាការ​ចេះរៀប​ចំខ្លួន​ ពីព្រោះពួក​គេឆ្លាត​វៃ គេចេះ​ច្នៃ​ពី​អន់​ខ្សោយ​មក​ខ្លាំង​ពូកែពី​អាក្រក់​មក​ល្អ​បាន​។ ​នេះជាការ​សន្និដ្ឋាន​របស់​លោក​ Geoffrey​ Miller​ នៃ​សកល​វិទ្យាល័យ​ New​ Mexico៕​

the Article in English :

Women tend to like smart men because they’re usually more successful and better providers. But here’s another reason: Their sperm is better, a new study says.Researchers at King’s College London, the University of Delaware and the University of New Mexico recently compared results from five intelligence tests given to 425 Vietnam War vets in 1985 as part of the U.S. Centers For Disease Control and Prevention’s Vietnam Experience Study. These vets, aged 31 to 44, also provided sperm samples, so the researchers analyzed the sperm per milliliter of semen, plus how many of the sperm swam normally, and other measures of sperm health.

The smarter the men were, the more sperm they produced and the better their wee ones swam — and it didn’t matter how old the men were or whether they smoked, drank or were obese.

But why might these two seemingly unrelated traits be linked? Why would calculus aces or business consultants make better sperm?

Turns out that intelligent people are generally healthier than their less-clever peers — studies have shown that brainiacs are, for instance, less likely to suffer from heart disease and Alzheimer’s. Scientists have suggested that smart people may score less stressful jobs in safer places and that they may make better lifestyle choices, for instance by exercising more and eating better. In other words, maybe bright people actually listen to the Surgeon General.

But these newest findings, to be published in an upcoming issue of the journal Intelligence, found that negative habits had little effect on sperm quality, so they don’t support that theory.

The researchers instead speculate that intelligence might be passed down as part of a larger package of good attributes. One gene can influence multiple traits, so the genes involved in smarts may somehow improve sperm quality — and perhaps other characteristics as well.

This could help explain, then, why intelligence can be so sexy: It could simply be an indicator that a person has a lot of good genes and traits, says study co-author Geoffrey Miller, a psychologist at the University of New Mexico.

អត្ថបទជាភាសាខ្មែរដោយ khmerstation

Categories: វិទ្យាសាស្រ្ត, សង្គមរស់នៅ | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: