កុមារាអាយុ១៥ឆ្នាំ រំលោភក្មេង​ស្រីអាយុ៥ឆ្នាំ


that-0337

បាត់ដំបងៈ កម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក បានឃាត់ខ្លួនកុមារា អាយុ១៥ឆ្នាំម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ពីបទរំលោភក្មេងស្រី អាយុ៥ឆ្នាំ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចផ្ទះជនសង្ស័យ ត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រួចកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់។

លោក ចោម ចាន់ថន មេបញ្ជាការរងអាវុធហត្ថស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះ ផាត សុភា ភេទប្រុស អាយុ១៥ឆ្នាំ និងជនរងគ្រោះ មានអាយុ៥ឆ្នាំ មានផ្ទះជិតគ្នាក្នុងភូមិជាមួយគ្នាខាងលើ។

លោក ចោម ចាន់ថន បានបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងងូតទឹកក្រោយផ្ទះ ស្រាប់តែជនរងគ្រោះ បានមករត់លេងក្រោមផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យ បានហៅជនរងគ្រោះមកជិតខ្លួន ហើយបានធ្វើសកម្មភាព យកម្រាមដៃមកលូក ខ្វេះប្រដាប់ភេទនាង បណ្តាលមានស្នាមដាច់រលាត់និងហើម ធ្វើឲ្យក្មេងស្រែកយំ ទ្រាំមិនបានក៏រត់ ទៅប្រាប់ម្តាយនៅផ្ទះ ពីរឿងហេតុនេះតែម្តង។

បន្ទាប់កើតហេតុហើយ ម្តាយជនរងគ្រោះ បានមកដាក់ពាក្យប្តឹង នៅទីបញ្ជាការអាវុធហត្ថស្រុក ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ហើយ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានហៅនាងមកជិត ខណៈកំពុងងូតទឹកពាងក្រោយផ្ទះ ហើយបានធ្វើសកម្មភាព យកម្រាមដៃខ្វេះ ប្រដាប់ភេទនាង ពិតប្រាកដមែន តែមិនបានចាប់រំលោភនាងនោះទេ។ ដោយសារតែផ្ទះនៅជិតគ្នា នាងតែងតែមករត់លេងផ្ទះខ្លួន ជាប្រចាំដូច ធម្មតា។ លុះដល់ម៉ោងយប់ថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ច មកឃាត់នាំយកទៅសាកសួរតែម្តង។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្ត បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹង របស់ម្តាយជន រងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកមេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបន្ថែម រួចបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ Dap-news

Categories: កុមារ, កុមារា, កុមារី, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: