ក្មេងប្រុសអាយុ​14​ឆ្នាំ​ចាប់​រំលោភ​ក្មេង​ស្រី​14​ឆ្នាំ


បង្ហាញមុខទុកធ្វើថ្នាំចិនសែ

បង្ហាញមុខទុកធ្វើថ្នាំចិនសែ

ខេត្តកំពត ៖ នគរបាលស្រុកឈូក បានចាប់ឃាត់ខ្លួនក្មេងប្រុសម្នាក់នៅព្រឹកថ្ងៃ ទី១៦ មិថុនាកន្លងទៅពីបទជាប់ពាក់ព័ន្ធ នឹងករណីចាប់ក្មេងស្រីអាយុ១៤ ឆ្នាំរំលោភកាលពីយប់ថ្ងៃទី១៥ មិថុនា ។ ក្មេងប្រុសម្នាក់នេះឈ្មោះ កែន ឡុង អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតាកែន រីឯកុមារីរងគ្រោះក៏មានអាយុ១៤ឆ្នាំដែរ ហើយក្រោយពីឃាត់ខ្លួន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ។

លោក លក ញ៉ាវ អនុប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តឱ្យដឹងថា ការចាប់ខ្លួនក្មេងប្រុសនេះ ដោយសារតែកាលពី វេលាម៉ោង៨យប់ថ្ងៃទី១៥ មិថុនា ខណៈពេលក្មេងស្រី ចេញពីផ្ទះទៅមើលវីដេអូ ក៏ស្ទាក់ផ្លូវចាប់រំលោភនៅក្រោមដើម ស្វាយរហូតបានសម្រេច ។ ភ្លាមៗនោះមិនទាន់បែកការណ៍ទេ ប៉ុន្តែមួយម៉ោង ក្រោយមកក្មេងស្រី ហូរឈាមទើបបែកធ្លាយ និងឈានទៅដល់ការឃាត់ខ្លួន ។

លោក លក ញ៉ាវ ថ្លែងថា ក្មេងស្រីស្ថិតក្នុង សភាពធ្ងន់ធ្ងរត្រូវបាន ក្រុមគ្រួសារដឹកទៅ កាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ រីឯក្មេងប្រុសជាប់ចោទ ត្រូវបានសាលាដំបូងសម្រេចឃុំខ្លួនជា បណ្តោះអាសន្ននៅពន្ធនាគារ ៕

Categories: កុមារា, បទល្មើសកុមារ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: