ក្មេងស្រីអាយុ១១ត្រូវបងជីដូនមួយ ចាប់រំលោភ


ស្ទឹងត្រែង: ក្មេងស្រី​ទើប​មាន​អាយុ​១១​ឆ្នាំ​ម្នាក់ ត្រូវ​បងជីដូនមួយ​អាយុ ១៩​ឆ្នាំ រំលោភ​ច្រើនដង ទាំង​នៅលើផ្ទះ និង​ក្នុង​ខ្ទម​ចាំចម្ការ​។

​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ក្រោយពី​ដឹង​រឿង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​ឃុំ​ស្រែ​ ប្ញ​ស្សី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ប៉ុន្តែ​ជនល្មើស​បែរជា​រត់គេច​ខ្លួន​បាត់​។​
​    ​
​លោក​ប៊ូ ប៊ុន​ថាំង នាយរង​ការិយាល័យ​ព្រហ្ម​ទ​ហ្ឌ​កំរិតធ្ងន់​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះ អាយុ​១១​ឆ្នាំ រស់នៅ​រស់នៅ​ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ចំណែក​ជនល្មើស​ឈ្មោះ​យ៉ុង ដា​រា​សំ ហៅ​សំ អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា និង​ត្រូវជា​បងជីដូនមួយ​ក្មេង​នោះ​។​

​ឪពុកម្តាយ​ក្មេងរងគ្រោះ ដោយសារតែ​ទុកចិត្ត​ថ្លើម ជា​សាច់ញាតិ ទើប​សុខចិត្ត​ហៅ​ជនល្មើស​ក្រោយ​លែងលះ​ប្រពន្ធ​ឱ្យមក​រស់នៅ​ជាមួយ​។ ទីបំផុត​មិន​នឹកស្មាន​សោះ​ថា រូបគេ​បែរជា​ស៊ី​បាយ​បោក​ឆ្នាំ​យ៉ាងនេះ​សោះ​។​
​    ​
​ លោក​ប៊ុន​ថាំង បាន​និយាយថា ករណី​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានកើត​ឡើង​មុន​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣​។ លុះ​មកដល់​ថ្ងៃទី​២៤ កក្កដា ទើប​បែកធ្លាយ​រឿងនេះ ដល់​ម្តាយ​រួចមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​។​
​    ​
​ ប្រភពព័ត៌មាន​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឱ្យដឹងថា ជនល្មើស​បាន​ចាប់រំលោភ​ប្អូនជីដូនមួយ​នៅលើផ្ទះ​ចំនួន ៥ ដង និង​ក្នុង​ខ្ទម​ចម្ការ​មួយ​លើក​។ រាល់​ការចាប់រំលោភ​ម្តងៗ គេ​តែង​ប្រើ​វិធី​គំរាម​សំឡុត​ដោយ​មិនឱ្យ​ប្រាប់​ទៅ​អ្នកណា​ដឹង​ឡើយ​។ លុះ​មកដល់​ថ្ងៃទី​២៤ កក្កដា ទើប​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ដឹង ហើយ​មកប្តឹង​សមត្ថកិច្ច​តែម្តង​។​
​    ​
​លោក​ប៊ូ​ប៊ុន​ថាំង​បាន​ បញ្ជាក់ថា “​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ស្វែង​ចាប់ខ្លួន​ជនល្មើស​។ នេះ​ជា​អំពើ​មួយ​ដែល​មិន​គួរឱ្យ​កើតមាន​ក្នុងសង្គម​ខ្មែរ​យើង​”​។​
​    ​
​ លោក​ហូ សំ អុល អ្នកស៊ើប​អង្កេត​សមាគម​អាដហុក ខេត្តស្ទឹងត្រែង បាន​និយាយថា ជនល្មើស​អាច​ប្រឈមមុខ​នឹង​ច្បាប់​ជាប់ពន្ធនាគារ​ចាប់ពី ៧ ទៅ ១៥ ឆ្នាំ​ក្រម​ព្រហ្ម​ទ​ហ្ឌ​ពីបទ រំលោភ​លើ​ក្មេងស្រី​ជា​អនីតិជន​។ “​សមត្ថកិច្ច​ត្រូវតែ​ចាប់ខ្លួន​ជន​បាន​ប្រព្រឹត្ត​មក​ដាក់ទោស​ឱ្យ​ខាន​តែ​ បាន ដើម្បី​រក​យុត្តិធម៌​ដល់​គ្រួសារ​ក្មេងស្រី​រងគ្រោះ​”៕

ប្រភព៖ CEN

Categories: កុមារី | Tags: , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: