កុមារាអាយុ ១៥​ឆ្នាំ រំលោភកុមារា អាយុ ៣ឆ្នាំ តាមរន្ធគូទបានសម្រេច


ពោធិ៍សាត់ ​៖ ​មាន​ករណី​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ និង ប្រព័ន្ធ​តុលាការ​ពិបាក​ដាក់​បន្ទុក​ទៅ​លើ​ជនសង្ស័យ​ ​​​ជា​​​​ជនជាតិ​ខ្មែរ​ឥស្លាម​​​ទើប​វ័យ​១៥​ឆ្នាំ​​​​ ម្នាក់​​ ដោយ​សារ​តែ​​ជាតិ​​ស្រ​វឹងនិង​​មាន​​ត​ណ្ហា​​ពុះ​ក​​ញ្ជ្រោល​​ផង​​នោះបាន​​លួង​លោម​​កុ​មា​រា​​ ដែលជាក្មេងប្រុស​ដូចគ្នា​អាយុ​៣​​ឆ្នាំម្នាក់ រួចធ្វើ​​ស​កម្ម​ភាព​រំលោ​ភ​​តាម​​រន្ធ​​គូទ រហូត​​បាន​ស​ម្រេច​​បំ​ណង​​របស់​ខ្លួននៅ​លើ​ផ្ទះ​ទើប​នឹង​សង់​រួចនៅ​លើ​ផ្ទះ​អ្នកដទៃ​ទើប​នឹង​សង់​រួច។

M24-x-full Wat-250212

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​​​​វេលា​ម៉ោង​៥​និង​៣០នាទី​ល្ងាច​ថ្ងៃទី​២៣​ ​ខែកុម្ភៈ ឆ្នាំ២០១៤​ ស្ថិត​ក្នុង​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

លោក ប៊ិន ​វណ្ណា អធិការ​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ចាប់​រំលោភ​​ភេទ​ដូច​គ្នា​នោះ​ឈ្មោះ យ៉ា​ ស្រី អាយុ​១៥​ឆ្នាំ ឯ​ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ​ សាត រូ​នី ​អាយុ​៣​ឆ្នាំ។ អ្នក​ទាំង​២​ជា​ជនជាតិ​ខ្មែរឥស្លាម​ដូចគ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

ជន​សង្ស័យ​​​បាន​សារភាព​ក្រោយ​​​ពេល​នគរបាល​ចាប់​​​​ខ្លួន​​ថា ​មុន​ពេល​កើតហេតុ​​​ខ្លួន​បាន​ផឹកស្រា​ស្រវឹង​ ហើយ​​​នឹកឃើញ​រឿង​រួមរ័ក។ រំពេច​នោះ​ឃើញ​ក្មេងប្រុស​រងគ្រោះ​ខាង​លើ​ដើរ​ក្បែរ​ ​ស្រប​ពេល​ដែល​ខ្លួន​កំពុង​មាន​អារម្មណ៍​​​​ក៏​លូក​ហោប៉ៅ​យក​លុយ​២ពាន់​រៀល​ឲ្យ​ក្មេង​នោះ​ទិញ​ស្ករ​គ្រាប់​ រួច​ល្បួង​គេ​ឡើង​ទៅ​លើ​ផ្ទះ​ឈ្មោះ តា ដេ​ស ដែល​ទើប​សាងសង់​រួច​ពុំ​មាន​នរណា​នៅ។ ពេល​ទៅ​ដល់​លើ​ផ្ទះ​ខ្លួន​ក៏​ធ្វើ​សកម្មភាព​រំលោភ​តាម​រន្ធ​គូទ តែ​ត្រូវ​ឪពុក​ម្តាយ​​ក្មេង​រងគ្រោះ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ បន្ទាប់ពី​ក្មេង​នោះ​ឈឺ​ចាប់​ស្រែកយំ។

លោក​ មោល សុទ្ធ អធិការ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ករណីនេះ​តាម​ការ​ពិនិត្យ​​​លោក​គឺ​ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​តាម​រន្ធ​គូទ​ពិតប្រាកដ​មែន​ ដោយមាន​ស្នាម​ហើម​រលាក ហើយ​ជន​សង្ស័យ​ នគរបាល​​យុត្តិធម៌​​​បាន​បំពេញ​នីតិវិធី​តាម​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ពី​បទ​ចាប់រំលោភ​ដើម្បី​បញ្ជូន​ទៅ​តុលាការ។

លោក តន់ សីហៈតេជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​​កម្ពុជា​ថ្មី​ដឹង​ថា​ ករណីនេះ​លោក​មិនទាន់​ទទួល​សំណុំរឿង​ពី​ខាង​មន្ត្រី​នគរបាល​​យុត្តិធម៌​នៅឡើយ​​ ​តែ​ទោះ​យ៉ាង​ណា​​ករណី​នេះ​ត្រូវតែ​មានទោស​ពី​បទ​ប្រើប្រាស់​អង្គជាត​រឹង​ទៅ​រំលោភ​រុក​ប្រដាប់​ភេទ​អ្នកដទៃ​ គឺ​ត្រូវ​មានទោស​ចាប់ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ។ តែបើ​រំលោភ​ហើយ​សម្លាប់​វិញ​គឺ​មានទោស​ជាប់គុក​មួយ​ជីវិត៕

Categories: ករណីរំលោភ, កុមារ, កុមារា, បទល្មើសកុមារ | Tags: , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: