អាថ៌កំបាំងផ្លូវភេទដែលបុរសៗតែងតែលាក់បាំង


បុរសៗ​មិនត្រឹមតែមានក្តីសុខ​នៅពេល​បាន​ឱបគូស្នេហ៏​ញឹកញាប់ប៉ុណ្ណោះ​ទេ តែក៏មានក្តីសុខ​នឹងការ​រួមភេទ ហើយបាន​នៅក្បែរ​នឹងគូស្នេហ៏​របស់ពួកគេ។

១. បុរសៗ​គិតដល់​ការរួមភេទ​តាំងតែ​ពីអាយុ ១៧ឆ្នាំ
យោង​តាមការសិក្សាស្រាវជ្រាវ​បានឲ្យដឹង​ថា រៀងរាល់ ២-៣ម៉ោង ក្មេងប្រុសអាយុ ១៧ឆ្នាំ ៨០% គិត​ដល់ការ​រួមភេទ។ ក្មេង​ក្នុងវ័យ​នេះចូលចិត្ត​មើលភាពយន្ត​សម្រាប់មនុស្ស​ពេញវ័យ​ច្រើន។ (អ្នកខ្លះគិត​គិតដល់​ការរួមភេទ​តាំងតែ​ពីអាយុ ១២ឆ្នាំ)
២. ការបង្កាត់​ភ្លើងស្នេហ៏​ធ្វើឲ្យបុរស​កាន់តែ​មានក្តីសុខ
តាមលទ្ធផល​សិក្សាវិភាគ​លើគម្រោងស្រាវ​ជ្រាវទាំង ១៩៧ របស់អង់គ្លេស​បានឲ្យដឹង​ថា បុរសៗភាគ​ច្រើន​មានក្តីសុខ​នៅពេល​បានបង្កាត់​ភ្លើងស្នេហ៏​ជាមួយនឹង​ភរិយាខ្លួន។
(មួយយប់៥ដង អត់មានលុយធីបទេ)
៣. ធ្វើពុតជា​ឡើង​ដល់ចំណុចកំពូល
តាមការ​ស្រាវជ្រាវ​ពីវេបសាយ AskMen.com បានបង្ហាញ​ឲ្យឃើញ​ថា បុរស ១៤% ធ្វើពុតជា​ឡើងដល់​ចំណុច​កំពូល ហើយ ២០% ឧស្សាហ៏ធ្វើបែប​នេះចំពោះ​ស្វាមី ឬភរិយា។
ហេតុផល​ដែល​ធ្វើឲ្យ​បុរសធ្វើពុត​ជាសម្រេចទឹកកាម​ព្រោះគាត់​មិនអាចគ្រប់គ្រង​អាអូនតូច​របស់គាត់​បាន។ (ព្រោះពេលខ្លះគាត់ធុញ ចង់ប្ដូរម្ហូប)
 បុរសៗមិន​អាចសម្រេចទឹកកាម​បានមិនត្រឹមតែ​កើតឡើង​ចំពោះបុរសៗ​ដែលមាន​អាយុលើ ៤០ឆ្នាំ​ប៉ុណ្ណោះទេ តែក៏អាច​កើតឡើង​ចំពោះបុរសក្មេងៗ​ផងដែរ។ មូល​ហេតុ​បណ្តាល​មកពី​បញ្ហា​សុខភាព, បញ្ហាការ​រស់នៅ, ភាពធុញ​ថប់ខ្លាំង ឬការ​សម្រេចទឹក​កាម​ដោយខ្លួន​ឯង។ (បើសិនជាសម្រេចកាមស្ថិតក្នុងមូលហេតុនេះ អ្នកអាចប្រឈមមុខសុខភាព អារម្មណ៍ )
៤. ត្រូវការ​ពេលវេលា​រួមភេទ​ឲ្យបានយូរ អ្នកតែងតែ​គិតថា មនុស្សស្រី​ត្រូវការពេលវេលា​ច្រើនដើម្បីសម្រេចដល់​ការបង្កាត់​ភ្លើងស្នេហ៏។ ប៉ុន្តែជា​ការពិតណាស់ បុរសៗជាច្រើន​ចង់បាន​ការលេង និងស្ទាប​អង្អែល​យឺតៗ។
តាម​ការសិក្សាស្រាវ​ជ្រាវ​ពីសកលវិទ្យាល័យ New Brunswick បានលាតត្រដាង​ថា បុរស និងស្ត្រីភាគច្រើន​ចង់បានការ​លេង និងស្ទាបអង្អែល​រយៈពេល ១៨-១៩នាទី។ ស្រប​ពេល​ដែល​ជាមធ្យម​បុរសៗចង់​បានរួម​ភេទរយៈ​ពេល ១៨នាទី ស្ត្រី​ត្រឹមតែ ១៤នាទី។
(មនុស្សប្រុស ប្រើពេលតែ២ ទៅ៥នាទី)
៥. ចាប់អារម្មណ៏​លើគូស្នេហ៏​ជាងភរិយារបស់ខ្លួន បុរសៗចាប់អារម្មណ៏​ច្រើនលើការផ្តល់ក្តីសុខ​ដល់គូស្នេហ៏​ជាងភរិយា​របស់ខ្លួនឯង។ បុរស​មិនចង់ឲ្យស្រីស្នេហ៏ខកចិត្ត​ដោយសារតែ​ខ្លួន​គាត់ ដូច្នេះ គាត់នឹង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​សម្រេច​ទឹកកាម, បុរសៗតែងតែ​យកចិត្តទុកដាក់​លើការព្យាយាម​ធ្វើឲ្យស្រីស្នេហ៏​កាន់តែ​មានក្តីសុខ​តាមដែល​អាចធ្វើ​ទៅរួច។ (ពេលឃ្លាន ធ្វើអ្វីគ្រប់យ៉ាង)
៦. ចាប់អារម្មណ៏​នឹងក្បាច់​ពិសេសៗ​ជាច្រើន បុរសៗ​មិនត្រូវ​ការរួមភេទ​នៅកន្លែង​ល្អឥតខ្ចោះ​អ្វីឡើយ។ ជាពិសេសបុរស​ក្មេងៗ ភាគច្រើន​ចូលចិត្តទីកន្លែងថ្មីៗ​ដូចជា​នៅកៅអីឡាន​ខាងក្រោយ, រាត្រីនៅ​លើ​ឆ្នេរខ្សាច់, បន្ទប់ទទួលភ្ញៀវ ឬនៅក្នុង​ការិយាល័យ។
(កន្លែងថ្មីៗ អាចនៅលើតុ  នៅតាមសួនច្បារ  ពេលខ្លះនៅបច្ឆាខ្មោច)
៧. បញ្ហាការ​សម្រេចទឹកកាម​បានច្រើនដង ពាក្យចរាម​អារាមជាច្រើន​បាននិយាយ​ថា បុរសៗអាច​សម្រេចទឹកកាម​បានច្រើនដង។ តែទោះ​ជាយ៉ាងណា តាមពិត​បុរសៗ​ភាគច្រើនអាច និង​ចង់បាន​ការឡើង​ដល់​ចំណុច​កំពូល​ក្នុងរាត្រី​តែមួយ។
(មិនមែនជាការងារស្រួលទេ តែអស់កំលាំងហើយនៅតែធ្វើទៀត)
 ក្នុងករណីខ្លះ បុរសៗអាច​សម្រេចទឹក​កាមបាន​ដោយមិនចាំបាច់​បង្កាត់​ភ្លើងស្នេហ៏ ព្រោះពួកគេ​ជាមនុស្ស​ចាស់ ឬមាន​ជំងឺទឹកនោមផ្អែម៕ (ដេកមួយកន្លែង)
ដោយ៖ ដារ៉ា
ប្រភព៖  soha
Categories: ធម្មតាៗ, សង្គមរស់នៅ, The Ultimate Embarrassment | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: