យក​ក្មេង​អាយុ ៤ ឆ្នាំ ឲ្យ​សម្តែង​ជា​តួ​សិច​តាមរយៈ Webcam ឲ្យ​ជន​បរទេសក្រៅ​ស្រុក​មើល​


ហ្វីលីពីន៖នៅក្នុងស្រុកភូមិ ដាច់ស្រយាលរបស់ប្រទេសហ្វីលីពីន កូនវ័យក្មេងដែលបញ្ចូនទៅកាន់សាលាមតេយ្យ បានក្លាយទៅជាផ្នែកមួយដ៏ភ័យរន្ធត់ ទាក់ទងរូបអាសគ្រាមកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ម្យ៉ាងវិញទៀត កុមារខ្លះទៀត ត្រូវបានបង្ខំឲ្យធ្វើការ ក្នុងខ្សែភាពយន្តមនុស្សពេញវ័យ ឬរឿងសិច ខណៈដែលឪពុកម្តាយរបស់គេបានលក់ទៅឲ្យជនបរទេស។

PHILIPPINES_c6417979_14126_548.jpg

ថ្មីៗនេះដែរ មនុស្សជាច្រើនបានធ្វើការសង្ស័យថា ឈុតសិច និងរូបភាពអាសក្រាមរបស់កុមារអាយុ ៣ ទៅ ៤ ឆ្នាំ បានកើតឡើងនៅក្នុងផ្ទះឈើមួយ នៅតំបន់ Ibabao ដែលជាហគមន៍ដាច់ស្រយាល នៅលើកោះ Cebu។ នៅកន្លែងនោះដែរជាតំបន់ដែលមានសាលាមតេយ្យ និង ជាកន្លែងដែល ជនបរទេសអាចធ្វើការថតឈុត អាសក្រាមរបស់កុមារ ដ៏ទាក់ទាញបំផុត។

អភិបាលដែលគ្រប់គ្រងតំបន់ខាងលើ លោក Adelino Sitoy បានប្រាប់ដល់ AFP កាលពីសប្តាហ៍កន្លងទៅនេះ ឲ្យដឹងថា មុនតំបូងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនជឿនោះទេ ថា រឿងរ៉ាវ កេងប្រវ័ញ្ច ផ្លូវភេទលើកុមារ បានកើតឡើងនៅក្នុងទីក្រុងរបស់យើង។ដោយក្នុងនោះរយៈពេលដ៏ខ្លីខាងមន្ត្រីប៉ូលិសបានស៊ើបអង្កេតឲ្យដឹងថា រឿងរ៉ាវខាងលើកើតឡើង នៅ Ibabao ដែលជាតំបន់ថតរូបភាព និងវិដេអូ អាសអាភាសរបស់កុមារ។
Ibabao គឺជាតំបន់មួយ ដែលមានចំងាយ ៥៥០ គីឡូម៉ែត្រ នាភាគខាងជើង ពីទីក្រុងម៉ានីល ហើយក៏ជាភូមិធម្មតា ដាច់ស្រយាល ផងដែរ។

នៅពេលដែលការងារ ស៊ើបអង្កេតនេះបានបង្ហាញ ប្រជាជននៅទីនោះបានធ្វើការច្រានចោល ថាជារឿងមិនពិត ។ក៏ប៉ុន្តែប៉ូលិស បានបង្ហាញភស្តុតាង ដែលស្ថិតនៅពីក្រោយទ្វារ ដោយឪពុកម្តាយជាច្រើន បានធ្វើសកម្មភាពឲ្យកូនសម្តែងការរួមភេទ តាមរយៈ Webcam ឲ្យអតិថិជននៅ ក្រៅប្រទេសបានមើល ៕

ម៉ែអាថ្លែន! សូម្បីតែកុមារក្រោមអាយុ១០ឆ្នាំក៏ ពួកនេះធ្វើទៅរួចដែរ!

ប្រភពអត្ថបទ៖ http://domneng.com/p/41176

Categories: ករណីរំលោភ, កុមារ, កុមារី, បទល្មើសកុមារ, រឿងអាសអាភាស | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: