Posts Tagged With: ពិសោធន៍

facebook ប្រើបច្ចេកវិជ្ជាកម្មវិធីរូបថតDNA របស់ក្រុមហ៊ុន Microsoft ដើម្បីប្រយុទ្ធនឹងរូបអាសអាភាសកុមារ


Facebook ជាគេហទំព័របណ្ដាញសង្គមដ៏ធំមួយក្នុងពេលបច្ចុប្បន្ន ដែលមានសមាជិករហូតដល់៨០០លាននាក់។ ហើយ facebook មានកម្មវិធី ស្វែងរករូបថតអាសអាភាស ក៏ដូចជារូបអាសអាភាសកុមារ ដែលបានដាក់បញ្ចូល។ ក្នុងនោះដែរ facebook បានសហការជាមួយនឹងMicrosoft  ដោយប្រើកម្មវិធី PhotoDNA ដែលអាចស្វែងរក រូបថតអាសអាភាស ជារៀងរាល់ថ្ងៃ បើមាននរណាម្នាក់ដាក់បញ្ចូលរូបចូលក្នុងម៉ាស៊ីនមេរបស់ facebook  មិនថារូបកាត់ត រូបភាពអ្វី វាអាចដឹងទីតាំង និងមុខសញ្ញានៃជនប្រព្រឹត្តិល្មើសបានដល់ទៅ ៨០ភាគរយ។


នេះជាដំណឹងអាក្រក់ចំពោះអ្នកប្រព្រឹត្តិល្មើសក៏ដូចជាជនល្មើសដែលព្យាយាមចង់
បញ្ចូលរូបកុមារអាសអាភាសតាមប្រព័ន្ធអ៊ីនធើណេតដោយចំហរ។ វាក៏មានប្រយោជន៍មួយទៀត សំរាប់ស្វែងរករូបថតចំពោះអ្នកបាត់ខ្លួន ក៏ដូចជាក្មេងបាត់ខ្លួន គ្រាន់តែឃើញរូបថត និង រង្វង់ប្រស្រីភ្នែក នោះគេនឹងអាចស្វែងរកតាមរយៈរូបថតរាប់រយលាន ដោយស្វែងរកតាមរយៈកោសិកានៃបណ្ដុំភាគល្អិតៗនៃរូបថត បានន័យថា វាអាច Zoom in ធ្វើឲ្យរូបថតដែលមិនច្បាស់ ឲ្យក្លាយជាច្បាស់ថែមទៀតផង។

សង្ឃឹមថាកម្មវិធីនេះនឹងយកទៅអនុវត្តក្នុងផ្នែកសន្តិសុខ ដើម្បីស្វែងរកតំរុយបង្ក្រាបបទឧក្រិដ្ឋុ៕

អត្ថបទវាយ ដោយ monyrinataro
រូបភាពពី Microsoft
ជំនាញពិសោធន៍ភស្តុតាង

Categories: កុមារ, បទល្មើសកុមារ, វិទ្យាសាស្រ្ត | ពាក្យ​គន្លឹះ៖ , , , , , , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.